ក្លិបយក្សនៅអ៊ីតាលី Serie A មួយសម្លឹងឃើញកីឡាកររបស់ Spur ១រូបក្នុងតម្លៃ២៧លានផោន

//s5.kh1.co/db/db799f15a57e6806f45b6ce2cec02b8c55d74503.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកខ្សែការពារស្លាបស្តាំវ័យអាយុ ២៦ឆ្នាំ កីឡាករ Serge Aurier របស់Tottenham Hotspur ក្នុងតម្លៃ២៧លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាកររួបនេះបានចូលរួមជាមួយ​ Spur ក្រោយផ្ទេរពី PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ២៣លានផោន។ កីឡាករវ័យ២៦ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤៣លើកអោយ​ក្រុម​ Tottenham Hotspur ។

  កីឡាករ Serge Aurier
  កីឡាករ Serge Aurier

យោងតាមគេហទំព័រ Sports Mediaset បានអោយដឹងថាក្លិប AC Milan កំពុងដាក់ការចាប់អារម្មណ៍ទៅលើកីឡាករ Aurier ដោយចាត់ទុកកីឡាកររូបនេះជាជម្រើសល្អក្នុងការជំនួសកីឡាករ Davide Calabria និងកីឡាករ Andrea Conti ដែលកំពុងបង្ហាញទម្រង់លេងមិនសូវបានល្អ។

AC Milan ចង់បាន Aurier ប៉ុន្តែ Spur ប្រហែលជាចង់រក្សាទុកកីឡាកររូបនេះ ដោយមើលឃើញថា Spur បានដាក់កីឡាកររូបនេះចូលលេងក្នុង២ប្រកួតចុងក្រោយ ហើយ Aurier អាចនឹងលេងបានច្រើនប្រកួតទៀតក្រោមការដឹកនាំរបស់លោក Pochettino នៅរដូវកាលនេះ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T