នារីម្នាក់ ចាក់បំពេញបបូរមាត់ជាច្រើនដងដើម្បីបានបបូរមាត់ធំ និងគ្រោងចាក់បន្ថែមទៀត

//s6.kh1.co/83/836c20d94d74b417f7942894170ad91c19053cf1.jpg
សង្គម

 ២២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អឺរ៉ុប៖ នារីវ័យក្មេងម្នាក់ បានចាក់បំពេញបបូរមាត់ឲ្យធំ ទៅតាមក្ដីស្រមៃរបស់នាង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Andre Emilova អាយុ២២ឆ្នាំ បានធ្វើការចាក់បំពេញបបូរមាត់ចំនួន១៥ដងមកហើយ ដើម្បីទទួលបានបបូរមាត់ដ៏ធំតាមដែលនាងចង់បាន។ នាងបានចំណាយប្រាក់ទៅលើការចាក់បំពេញបបូរមាត់ម្ដង អស់ប្រាក់ចំនួន១៦៨ដុល្លារអាមេរិក។ ចំពោះការតុបតែងខ្លួន និងបបូរមាត់ដ៏ធំរបស់នាង បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមមិនពេញចិត្ត ថែមទាំងជេរប្រមាថនាងទៀតផង។

នាង Andre ពីមុននិងបច្ចុប្បន្ន
នាង Andre ពីមុននិងបច្ចុប្បន្ន

នាង Andre បាននិយាយថា៖

«ក្រោយពីការចាក់បំពេញរួចមក ខ្ញុំមានអារម្មណ៍ថាស្រលាញ់បបូរមាត់របស់ខ្ញុំខ្លាំងជាងបបូរមាត់ធម្មជាតិទៅទៀត។ ខ្ញុំមានសម្រស់ស្រស់ស្អាតជាមួយនឹងបបូរមាត់ដ៏ធំមួយនេះ។ ខ្ញុំមិនខ្វល់ពីសម្ដីរបស់នរណាម្នាក់ឡើយ ព្រោះខ្ញុំគិតថា អ្វីដែលសំខាន់នោះគឺខ្ញុំស្រលាញ់និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាននិងធ្វើ។»

ជាចុងក្រោយ នាងបានបង្ហើបប្រាប់ដែរថា នាងកំពុងមានគម្រោងចាក់បំពេញបបូរមាត់ឲ្យធំជាងនេះបន្ថែមទៀត។ នាងក៏បានផ្ដាំទៅអ្នកគាំទ្ររបស់នាងមួយចំនួនទៀតថា គួរតែធ្វើអ្វីទៅតាមដែលខ្លួនចង់ធ្វើ កុំយកសម្ដីរបស់អ្នកដទៃមកបំផ្លាញសេចក្ដីសុខរបស់យើង៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
នាង Andrea
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T