ឃើញស្ងាត់ៗបែបនេះទេ! តែ Sehun ខំធ្វើការណាស់ រៀបចំស្ទូឌីយ៉ូថតចម្រៀងថ្មីមួយនៅក្នុងផ្ទះទៀត

//s6.kh1.co/84/840b5ff9976bd42488533384e182cc49d576795c.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្រទើបតែបានរកឃើញថា Sehun បានទិញបន្ទប់ស្ទូឌីយ៉ូថ្មីមួយ ដោយរៀបចំដាក់នៅក្នុងផ្ទះរបស់លោក ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ Sehun សមាជិកក្រុម EXO ត្រូវបានគេទទួលស្គាល់ថា ជាតារាដែលមានទេពកោសល្យ មានភាពឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការហ្វឹកហាត់។

រាល់ពេលដែលឡើងសម្ដែងនៅលើឆាកម្ដងៗ លោកបានបង្ហាញឲ្យប្រិយមិត្តបានឃើញ ពីការសម្ដែងដ៏អស្ចារ្យ ទាំងការច្រៀង ការរ៉េប និងការរាំ ដែលពោរពេញដោយថាមពល និងភាពប៉ិនប្រសព្វ។

បច្ចុប្បន្ន លោកកំពុងបង្ហាញឲ្យអ្នកគាំទ្របានឃើញថា ការខិតខំប្រឹងប្រែងរបស់លោក វាមិនមែនត្រឹមតែនៅលើឆាកប៉ុណ្ណោះទេ សូម្បីតែនៅផ្ទះក៏លោកខិតខំធ្វើការផងដែរ ទើបលោកសម្រេចចិត្តរៀបចំស្ទូឌីយ៉ូថតចម្រៀងមួយ នៅកណ្ដាលផ្ទះបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព ស្ទូឌីយ៉ូរបស់ Sehun
រូបភាព ស្ទូឌីយ៉ូរបស់ Sehun
រូបភាព ស្ទូឌីយ៉ូរបស់ Sehun
រូបភាព ស្ទូឌីយ៉ូរបស់ Sehun
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T