ឪពុកទើបស្លាប់ថ្មីៗ ខ្វះខាតខ្លាំង នាយក្រិប ត្រូវសម្តេចតេជោហ៊ុន សែន ជួយថវិកាដើម្បីសម្រាលទុក្ខ!

//s5.kh1.co/dc/dcb6ae43a7743f3bd460e4e64e87ca0b19ff1475.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏សោកសៅបំផុត កាលពីពេលថ្មីៗនេះតារាកំប្លែងមាឌតូចល្អិត នាយក្រឹប បានជួបទុក្ខជាទម្ងន់ក្រោយឪពុក បានស្លាប់ទៅទាំងលំបាក គ្មានប្រាក់ធ្វើបុណ្យ និងធ្វើមឈូសឲ្យឪពុក មានតែគាស់ជញ្ជាំងដើម្បីធ្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងដ៏សោកសៅមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការសោកស្តាយ និងអាណិតដល់លោកយ៉ាងខ្លាំង ព្រោះមានបញ្ហាជាច្រើនសូម្បីតែពេលនេះលោកក៏កំពុងតែជួបការខ្វះខាតខ្លាំង នៅក្នុងជីវភាពត្រូវចិញ្ចឹមគ្រួសារ ទាំងដែលលោកមានមាឌតូច មិនអាចធ្វើអ្វីច្រើនដូចមនុស្សធំផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏ស្រាប់តែទទួលបានដំណឹងល្អ តារាប្រុសរូបនេះទទួលបានការជួយពីថ្នាក់ដឹកនាំសម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានចូលបុណ្យសពឪពុករបស់លោក ចំនួន២លានរៀល ដែលអាចជួយសម្រួលការលំបាកមួយគ្រាផងដែរ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តចំពោះលោកយ៉ាងខ្លាំង ដែលទទួលបាននូវការជួយពីមនុស្សជាច្រើន សម្រាប់ជួយដល់គ្រួសាររបស់ខ្លួន ដែលកំពុងតែជួបការខ្វះខាតបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន 
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន 
នាយក្រិប 
នាយក្រិប 
នាយក្រិប ពេលយកធាតុឪពុកទៅកប់ 
នាយក្រិប ពេលយកធាតុឪពុកទៅកប់ 
នាយក្រិប ពេលយកធាតុឪពុកទៅកប់ 
នាយក្រិប ពេលយកធាតុឪពុកទៅកប់ 
នាយក្រិប ទទួលថវិកា 
នាយក្រិប ទទួលថវិកា 
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T