ភ្នំពេញ៖ ដំណឹងដ៏សោកសៅបំផុត កាលពីពេលថ្មីៗនេះតារាកំប្លែងមាឌតូចល្អិត នាយក្រឹប បានជួបទុក្ខជាទម្ងន់ក្រោយឪពុក បានស្លាប់ទៅទាំងលំបាក គ្មានប្រាក់ធ្វើបុណ្យ និងធ្វើមឈូសឲ្យឪពុក មានតែគាស់ជញ្ជាំងដើម្បីធ្វើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងដ៏សោកសៅមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការសោកស្តាយ និងអាណិតដល់លោកយ៉ាងខ្លាំង ព្រោះមានបញ្ហាជាច្រើនសូម្បីតែពេលនេះលោកក៏កំពុងតែជួបការខ្វះខាតខ្លាំង នៅក្នុងជីវភាពត្រូវចិញ្ចឹមគ្រួសារ ទាំងដែលលោកមានមាឌតូច មិនអាចធ្វើអ្វីច្រើនដូចមនុស្សធំផងនោះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏ស្រាប់តែទទួលបានដំណឹងល្អ តារាប្រុសរូបនេះទទួលបានការជួយពីថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលបុណ្យសពឪពុករបស់លោក ចំនួន២លានរៀល ដែលអាចជួយសម្រួលការលំបាកមួយគ្រាផងដែរ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តចំពោះលោកយ៉ាងខ្លាំង ដែលទទួលបាននូវការជួយពីមនុស្សជាច្រើន សម្រាប់ជួយដល់គ្រួសាររបស់ខ្លួន ដែលកំពុងតែជួបការខ្វះខាតបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖