ភ្នំពេញ៖ ទោះជា កញ្ញា ឈិត សុវបញ្ញា ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព បានប្រលូកក្នុងវិស័យសិល្បៈ រៀងយូរឆ្នាំហើយក៏ដោយ តែសន្ទុះនៃការគាំទ្រពីទស្សនិកជនមិនថមថយនោះឡើយ។

ក្រៅពីនេះ ឈិត សុវណ្ណបញ្ញា មានរូបសម្រស់និងមុខមាត់ កាន់តែស្រស់ស្អាតគួរឲ្យចង់គយគន់ពីមួយថ្ងៃទៅមួយថ្ងៃ និងតែងតែមានអ្វីដែលប្លែកចែកជូនហ្វេនៗជានិច្ច។

យ៉ាងណាមិញ បើងាកទៅមើលរូបសម្បត្តិបងប្អូនទាំង៥រូបរបស់នាងវិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារារូបនេះ បានបង្ហោះរូបភាពជួបជុំគ្នាក្នុងទឹកមុខប្រកបដោយស្នាមញញឹមស្រស់ថ្លា ពេលទៅវត្តជុំគ្នា។

តាមរយៈរូបថតនោះដែរ ត្រូវបានគេចាប់អារម្មណ៍ថា បងប្អូនទាំង៥នាក់របស់ ឈិត សុវណ្ណបញ្ញា មើលទៅមានមុខមាត់ស្រស់ស្អាតសង្ហាដូចៗគ្នាតែម្ដង សមឈ្មោះជាបងប្អូនបង្កើតពិតមែន មិនថាទម្រង់មុខ ឬសម្បុរនោះទេ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានអ្នកគាំទ្រជាច្រើនបានសរសើរគ្រប់គ្នា ដែលមើលទៅបងប្អូននាងពិតជាស្រលាញ់គ្នា និងមានសុភមង្គលបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា​ និងបងប្អូន
ឈិត សុវណ្ណបញ្ញា​ និងបងប្អូន
ឈិត សុវណ្ណបញ្ញា​ និងបងប្អូន
ឈិត សុវណ្ណបញ្ញា​ និងបងប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា