កម្មវិធីដាក់លក់នូវខូឡិកសិនថ្មី Pandora Autumn 2019!

//s6.kh1.co/28/28d5ca180973886bb0b8a02b69171e7fc485747d.jpg
សង្គម

 ២១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ ក្រុមហ៊ុន​ Pandora ដែលជាម៉ាកផលិតផលគ្រឿងអលង្ការដ៏ល្បីមកពីប្រទេសដាណឺម៉ាកតាំងពីឆ្នាំ1982 បានប្រារព្ធធ្វើឡើងនូវកម្មវិធីដ៏ពិសេសសម្រាប់អបអរសាទរជាមួយការដាក់លក់នូវខូឡិកសិនថ្មីនារដូវកាលស្លឹកឈើជ្រុះនេះគឺ Pandora O Collection​​​​ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដីដែលជាសាខាថ្មីរបស់ខ្លួន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019

ក្នុងខូឡិកសិននេះ Pandora បានបង្ហាញពីគំនិតច្នៃប្រឌិតថ្មីមួយទៀត ក្នុងគោលបំណងចែករំលែកនូវសេចក្តីស្រលាញ់ជាមួយនឹងមនុស្សទូទាំងពិភពលោក។ ខូឡិកសិននេះបានរចនាឡើងដោយដៃយ៉ាងយកចិត្តទុកដាក់ បាននាំមកជូនលោកអ្នកនូវម៉ូតថ្មី Pandora O Pendant ដែលអាចពាក់បានតាមរបៀបជាច្រើនយ៉ាង និងអាចដាក់លម្អដោយ Charm តាមស្ទាយរបស់អ្នកផងដែរ។​

  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 

ម៉ូតនេះបានរចនាឡើងដកស្រង់ចេញពីនិមិត្តសញ្ញារបស់ Pandora តែម្តង គឺអក្សរ O ដែលតំណាងឱ្យឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃគ្រឿងអលង្ការ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ ដោយមិនត្រឹមតែពាក់វាជាបន្តោងខ្សែកនោះទេ អ្នកក៏អាចដាក់វាជាបន្តោងកាបូប កាបូបក្រវាត់ចង្កេះ ឬក៏ពាក់តាមការច្នៃប្រឌិតបែបថ្មីផ្សេងៗទៀត ដើម្បីបង្ហាញពីស្ទាយថ្មី ប្លែក ផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019

ក្នុងឱកាសនេះផងដែរ Pandora ក៏បានផ្តល់ជូននូវកាដូរពិសេសសម្រាប់រាល់ការជាវទំនិញអស់ចាប់ពី $388 លោកអ្នកនឹងទទួលបានខ្សែដៃប្រាក់ស្តាលីងមួយខ្សែភ្លាមៗ ដោយចាប់ពីថ្ងៃទី20 ខែកញ្ញា រហូតដល់ថ្ងៃទី30 ខែកញ្ញា នៅគ្រប់សាខាទាំង3 ទីតាំង​រួមមានសាខាផ្សារទំនើបអូឡាំព្យា សាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងសាខាផ្សារទំនើបអ៊ីអនម៉លសែនសុខ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sandara បានទទួលសិទ្ធិនាំយកគ្រឿងអលង្ការដ៏ល្បីម៉ាក Pandora កាលពីខែសីហា ឆ្នាំ2018 ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីដើមឆ្នាំ2017 ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍ប្រណីតភាព ដែលជាជម្រើសដ៏ល្អសម្រាប់សុភាពបុរស និងនារី៕

កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
  ម៉ូតថ្មី Pandora O Pendant 
  ម៉ូតថ្មី Pandora O Pendant 
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
កម្មវិធីដាក់លក់ខូឡិកសិនថ្មី Pandora Autumn 2019
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T