ព្រោះតែហេតុផលនេះ ទើបគេចូលចិត្តបង្កើតមុខរបររកស៊ី ទាំងខ្លួននៅវ័យក្មេងនៅឡើយ

//s4.kh1.co/35/35f10b4e007d06c9bdc1c55dac486a79f8354498.jpg
យល់ដឹង

 ០៧-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ព្រោះតែហេតុផលនេះ ទើបគេចូលចិត្តបង្កើតមុខរបររកស៊ី ទាំងខ្លួននៅវ័យក្មេងនៅឡើយ

ខណៈពេលដែល បច្ចេកវិទ្យាកាន់តែជឿនលឿន យុវវ័យក្មេងៗក៏កាន់តែមានការអភិវឌ្ឍន៍ច្រើន ទាំងផ្នែកប្រាជ្ញា និងស្មារតី ជាហេតុធ្វើឲ្យពួកគេមានការគិត កាន់តែទូលំទូលាយជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ការរស់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន គឺមានភាពទំនើប និងទាន់សម័យ ទាំងការហូបចុក ការស្នាក់នៅ រួមទាំងរបស់ប្រើប្រាស់ ដែលចេញលក់ជាម៉ូតម៉ាកថ្មីៗប្លែកៗយ៉ាងច្រើនហូហែ។

កត្តាទាំងនេះបានក្លាយជាមូលហេតុចម្បង ធ្វើឲ្យយុវវ័យសម័យថ្មី មានគំនិតច្នៃប្រឌិតខ្ពស់ និងកាន់តែមានភាពវ័យឆ្លាត ជាងយុវវ័យកាលពីសម័យមុន។

ដូចដែលប្រិយមិត្តបានឃើញរួចជាស្រេច អំពីភាពរីកចម្រើននៅលើបណ្ដាញអ៊ីនធើណែតបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ ឥតឈប់ឈរ ស្ទើរតែគ្រប់ផ្នែក។ វាកើតឡើងដោយសារតែមនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានគំនិតច្នៃប្រឌិត ចេះបង្កើតថ្មី និងបន្តពង្រីករបស់ចាស់ៗដែលធ្លាប់មាន ឲ្យកាន់តែធំ និងងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។ សូម្បីតែគំនិតនៃការរៀបចំគម្រោងថ្ងៃអនាគត របស់មនុស្សសម័យនេះ ក៏កាន់តែមានការប្រែប្រួលយ៉ាងច្រើនផងដែរ។

នេះបើតាមការសង្កេត ទៅតាមតថភាពសង្គមក្នុងពេលបច្ចុប្បន្ន បានឲ្យដឹងថា មនុស្សដែលមានវ័យក្មេង ក្នុងយុគសម័យនេះ ភាគច្រើនមានទំនោរទៅលើ ការបង្កើតមុខជំនួញដោយខ្លួនឯង ច្រើនជាងទៅធ្វើការឲ្យគេ ដូចកាលពីសម័យមុន។

ចំពោះការបង្កើតមុខជំនួញនេះទៀតសោត យុវវ័យជាច្រើនបានចាប់ផ្ដើមធ្វើវា ដោយការប្រឹងប្រែងពីបាតដៃទទេ ចំណែកអ្នកខ្លះទៀតទទួលបានជំនួយផ្នែកសេដ្ឋកិច្ចពីគ្រួសារ។ ប៉ុន្តែគំនិតនៃរៀបចំជំនួញ ស្ទើរតែទាំងស្រុង គឺកើតចេញពីការគិតរបស់ពួកគេផ្ទាល់តែម្ដង។

នេះសបញ្ជាក់ឲ្យឃើញថា យុវវ័យបច្ចុប្បន្ន គឺមានគំនិត ចង់មានបាន ចង់រកស៊ីដោយខ្លួនឯង ដោយការបង្កើតមុខរបរដោយខ្លួនឯង មិនចង់ពឹងពាក់លើគ្រួសារទាំងស្រុងឡើយ។

ទោះបីពួកគេមានវ័យក្មេងនៅឡើយ អាចនិយាយបានថា នៅស្ទើរបទពិសោធន៍ ប៉ុន្តែមុខជំនួញរបស់មនុស្សវ័យក្មេងភាគច្រើន ក៏ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ មិនចាស់អ្នកជំនួញចាស់ៗឡើយ ព្រោះតែពួកគេបានដឹងយ៉ាងច្បាស់ អំពីអ្វីដែលជាតម្រូវការរបស់មនុស្សសម័យថ្មី។

ម៉្យាង ភាពជោគជ័យរបស់យុវវ័យម្នាក់ៗក្នុងចំណោមពួកគេ បានក្លាយជាកម្លាំងបណ្ដាលចិត្ត សម្រាប់យុវវ័យដទៃៗទៀត ជាហេតុធ្វើឲ្យយុវវ័យជាច្រើន ដែលមានគំនិតចង់ចាប់ផ្ដើមជំនួញ សម្រេចចិត្តបង្កើតវាដោយមិនរុញរាតែម្ដង៕

ចង់ដឹងថា តើកត្តាអ្វីខ្លះ ដែលនាំឲ្យការបង្កើតមុខរបររកស៊ីដោយខ្លួនឯង ក្លាយជាចំណាប់អារម្មណ៍ដ៏ធំសម្រាប់មនុស្សវ័យក្មេង ក្នុងពេលបច្ចុប្បន្ន?

តោះមកតាមដានចំណុចពិសេសៗខាងក្រោមនេះ ៖

១. មនុស្សវ័យក្មេងមានមហិច្ឆតាធំ

ជាការពិតណាស់ ដោយសារតែពិភពលោកកាន់តែមានភាពរីកចម្រើន ធ្វើឲ្យមនុស្សកាន់តែមានមហិច្ឆិតាធំ ចេះចង់បានសម្ភារៈទំនើបៗ ថ្មីៗ ទាន់សម័យ ចេះចង់មានបាន ចេះចង់ដើរលេងក្រៅប្រទេស ជាដើម ។ល។ កត្តាទាំងអស់នេះហើយ ធ្វើឲ្យពួកគេមានគំនិត ចង់ធ្វើអ្វីមួយ ដែលអាចទទួលបានប្រាក់ចំណេញច្រើន និងឆាប់រហ័ស។

ប្រសិនបើពួកគេជាមនុស្សក្លាហាន ហ៊ានចំណាយទុនទៀតនោះ ពួកគេប្រាកដជាជ្រើសរើសបង្កើតមុខជំនួញដោយខ្លួនឯង ជាក់ជាមិនខាន។

រូបភាព តំណាង
រូបភាព តំណាង

២. មុខជំនួញរបស់មនុស្សវ័យក្មេង មានមនុស្សចាំជួយគាំទ្រច្រើន

នេះបើតាមការសន្និដ្ឋានរបស់អ្នកជំនាញ បានឲ្យដឹងថា មនុស្សភាគច្រើន ចង់ក្លាយជាអតិថិជនរបស់សហគ្រិនវ័យក្មេង។ ទោះបីដឹងថា ពួកគេកំពុងប្រថុយប្រថានបន្តិចមែន ប៉ុន្តែមនុស្សភាគច្រើន គឺតែងតែចង់ទទួលបាន សេវាកម្មដ៏ល្អ ពីអ្នកលក់ថ្មីថ្មោងប្រាកដណាស់។

សម្រាប់អតិថិជន សហគ្រិនវ័យក្មេងគឺជាមនុស្សដែលអាចផ្ដល់សេវាកម្មបានល្អបំផុត វាមិនខុសពីហាងទំនិញដែលទើបតែបើកថ្មីៗនោះទេ អ្នកទិញជឿជាក់ថា ពួកគេនឹងទទួលបានផលិតផលដែលថ្មីសន្លាង ជាមួយនឹងតម្លៃថោកជាងធម្មតា ថែមទាំងទទួលបាន ការស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ម្ចាស់ហាងផងដែរ។

រូបភាព តំណាង
រូបភាព តំណាង

៣. សហគ្រិនវ័យក្មេង អាចប្រើពេលវេលាសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ដោយផ្អែកលើលទ្ធផលដែលទទួលបានបច្ចុប្បន្ន

ចំណុចនេះ វាពិតជាសំខាន់សម្រាប់អ្នកដែលចង់បង្កើតមុខជំនួញថ្មីមួយ ដោយខ្លួនឯង។

សហគ្រិនវ័យក្មេងទាំងឡាយ តែងតែចង់សាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះដ៏ល្អដោយខ្លួនឯង ទោះបីវាមិនមែនជារឿងងាយស្រួល។ ប៉ុន្តែគ្រប់គ្នា ពិតជាត្រូវការឱកាស ហើយនេះគឺជាពេលវេលាដ៏សាកសមបំផុត សម្រាប់ការដកពិសោធន៍ខ្លួនឯង ថាតើគំនិតបង្កើតថ្មីរបស់ពួកគេ  សេវាកម្មរបស់ពួកគេ និងផលិតផលរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍ប៉ុណ្ណាសម្រាប់អតិថិជន?

រូបភាព តំណាង
រូបភាព តំណាង

៤. ពួកគេខ្លារអានឹងការប្រឹងប្រែងរកស៊ី នៅពេលដែលខ្លួនចូលវ័យចំណាស់

ជាការពិតណាស់ វាពិតជាត្រូវការថាមពល និងកម្លាំងចិត្តយ៉ាងច្រើន ដើម្បីចាប់ផ្តើមអាជីវកម្មមួយ។ ដូច្នេះហើយយុវវ័យភាគច្រើន ចង់ចាប់ផ្ដើមការងារដ៏លំបាកទាំងនេះ ឲ្យបានរួចរាល់ មុនពេលដែលពួកគេចាស់ទៅ។

ទោះបីជាវាមិនត្រឹមត្រូវទាំងស្រុង ប៉ុន្តែវាត្រូវបានគេចាត់ទុកថា មនុស្សវ័យក្មេង គឺមានថាមពល ការលើកទឹកចិត្ត និងភាពរឹងមាំច្រើនជាងមនុស្សចាស់។

រូបភាព តំណាង
រូបភាព តំណាង

៥. សហគ្រិនវ័យក្មេង មានលទ្ធភាពអាចដោះស្រាយបញ្ហាជាច្រើន ប្រសិនបើមុខជំនួញរបស់ពួកគេក្ស័យធន

ជាការពិតណាស់ បើនិយាយអំពីមុខជំនួញ វាតែងតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ប្រសិនបើមុខជំនួញជោគជ័យភ្លាមៗ វាពិតជារឿងដែលល្អខ្លាំងណាស់។ ប៉ុន្តែប្រសិនបើបរាជ័យវិញនោះ សហគ្រិនវ័យក្មេងភាគច្រើន គឺពិតជាអាចដោះស្រាយចំណុចនេះបាន ដោយសារតែពួកគេមានវ័យក្មេង មានឱកាសអាចស្វែងរកប្រាក់បន្ថែម ដើម្បីទ្រទ្រង់មុខជំនួញរបស់ខ្លួន។ ទោះបីជាពួកគេ ចង់ទៅខ្ចីប្រាក់នៅធនាគារ ក៏ពួកគេមានអតិភាពច្រើនជាង មនុស្សដែលមានវ័យចំណាស់ដែរ។

រូបភាព តំណាង
រូបភាព តំណាង

ប្រភព ៖ yesproject & inc

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T