ឮក្រុមនាយកុយ​ ទៅលេងល្ខោនបាសាក់ នៅស្អាងឥតគិតថ្លៃ សម្តេចតេជោ ហ៊ុនសែន ប្រកាសឧបត្ថម្ភ ២លានភ្លែត!

//s6.kh1.co/e4/e4ebb37f6d508260d6435c3cc48eb060e350abad.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយ ថាបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រសិល្បៈបុរាណល្ខោនខ្មែរ កាន់តែមានការថយចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺបើនិយាយឲ្យចំទៅ យុវជនយុវតីខ្មែរសម័យថ្មីមួយចំនួនធំ ហាក់បីដូចជាមិនសូវមានភាពអើពើជាមួយនឹង សិល្បៈមួយនេះប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនថាយ៉ាងណា ទន្ទឹមនឹងសិល្បៈល្ខោនខ្មែរ កាន់តែខ្សត់ខ្សោយអ្នកគាំទ្រទស្សនា ដល់ថ្នាក់ធ្វើឲ្យសិល្បៈករជាច្រើនបាក់ទឹកចិត្តយ៉ាងណាក្តី ក៏ប៉ុន្តែកាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ក៏បានប្រកាសឧបត្ដម្ភប្រាក់មួយចំនួន ដើម្បីលើកទឹកចិត្តដល់ ក្រុមល្ខោនបាសាក់របស់ តារាកំប្លែងនាយកុយផងដែរ។

តួយ៉ាង តាមរយៈការបង្ហោះរបស់លោក ហេង ឡុងបានឲ្យដឹងថា៖

« សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានឧបត្ថម្ភប្រាក់ចំនួន  ២លានរៀល តាមរយៈ​ “មូលនិធិសិល្បៈចាស់ជរា” របស់សមាគមសិល្បករខ្មែរ ជូនក្រុមល្ខោនបាសាក់នាយកុយ​ បន្ទាប់ពីគាត់បានប្រកាសចូលលេងល្ខោន ជូនបងប្អូនទស្សនាដោយឥតគិតថ្លៃ នៅវត្តឈូងលៀប​ ស្រុកស្អាង​ នៅថ្ងៃទី២០​ ខែ​ កញ្ញា​ ឆ្នាំ២០១៩​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ​។»

គួរឲ្យដឹងផងដែរ កន្លងសម្តេចតេជោ ហ៊ុន សែន លោកក៏ជាអ្នកគាំទ្រម្នាក់ របស់ក្រុមល្ខោនបាសាក់របស់នាយកុយផងដែរ មិនតែប៉ុណ្ណោះ កាលពីមួយរយៈកន្លងទៅថ្មីៗនេះ លោកថែមទាំងបានចូលទស្សនា និងComment នៅលើការ Live ផ្ទាល់នៅលើហ្វេសប៊ុក នៃការសម្តែងល្ខោនរបស់ក្រុមនាយកុយ ថែមទៀតផងដែរ៕

 សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
 សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
ក្រុមល្ខោនបាសាក់នាយកុយ​ 
ក្រុមល្ខោនបាសាក់នាយកុយ​ 
ក្រុមល្ខោនបាសាក់នាយកុយ​ 
ក្រុមល្ខោនបាសាក់នាយកុយ​ 
តារាកំប្លែង នាយ កុយ
តារាកំប្លែង នាយ កុយ
នាយកុយ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T