កូរ៉េខាងត្បូង៖ មួយរយៈក្រោយនេះសង្កេតឃើញថា តារាស្រីជាច្រើននាំគ្នាលេងស្ទាយ៍ស្លៀកពាក់ថ្មី ជាមួយខោខ្លីបែបកីឡារឹបៗត្រឺមភ្លៅ ដែលមើលទៅសាមញ្ញៗ ប៉ុន្តែស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងមានតារាស្រីកូរ៉េប៉ុន្មានរូប ដែលពួកគេបានលេងស្ទាយ៍តែងខ្លួនប្លែកៗពីគ្នា ជាមួយខោរឹបរាងមួយប្រភេទនេះ។
ចង់ដឹងថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖
១. Seulgi ក្រុម Red Velvet
Seulgi បានស្លៀកខោរឹបពណ៌ខ្មៅ ឡើងសម្តែងនៅក្នុងកម្មវិធី LG V50 ThinkQ ។ ទៀតសោតការស្លៀកពាក់របស់នាងមានភាពប្លែកភ្នែក និងលេចធ្លោខ្លាំង។ ជាពិសេសបានបង្ហាញពីរាងដ៏ស្រស់ស្អាតទៀតផង ពេលដែលនាងរាំ និងឆក់យកបេះដូងអ្នកគាំទ្រមិនតិចនាក់។
២. Jennie ក្រុម BLACKPINK
សូម្បីតែស្រីស្រស់ Jennie សមាជិកក្រុមចម្រៀងដ៏ល្បីក៏មិនរំលងស្ទាយ៍នេះដែរ ដោយនាងបានស្លៀកខោរឹបនោះជាមួយអាវធំរលុងៗ បែបសាមញ្ញៗប៉ុន្តែស្រស់ស្អាត និងមានទាក់ទាញខ្លាំង។
៣. Son Naeun ក្រុម Apink
Naeun បានធ្វើឲ្យខោដ៏សាមញ្ញមួយនេះ ក្លាយទៅជាការស្ទាយ៍សម្លៀកបំពាក់ដ៏ទាន់សម័យតែម្តង ដោយគ្រាន់តែនាងបានស្លៀកវា ជាមួយអាវឈុតពណ៌ខ្មៅតែប៉ុណ្ណោះ។
៤. HyunA
ជាធម្មតាទៅហើយ តារាចម្រៀងស្រីស៊ិចស៊ីរូបនេះតែងតែលេងខ្លួន តាមស្ទាយ៍សម្លៀកបំពាក់ថ្មីៗជានិច្ច។ ទៀតសោត HyunA បានជ្រើសរើសការស្លៀកខោរឹបនេះ ជាមួយអាវយឺតធម្មតា ប៉ុន្តែមើលទៅស្អាត និងលេចធ្លោជាមួយនឹងការតុបតែងខ្លួនបែបនេះ។
៥. Shin Min Ah
តារាសម្តែងស្រី Shin Min Ah បានស្លៀកខោប្រភេទនេះចូលរួមក្នុងកម្មវិធី ជប់លៀងប៊្រេនល្បី Cartier តែម្តង។ ដោយបានពាក់អាវធំខ្មៅពីលើ ធ្វើស្ទាយ៍សក់ចងទៅក្រោយធម្មតា និងបន្ថែមភាពស៊ិចស៊ីជាមួយក្រែមលាបមាត់ពណ៌ក្រហមឆ្អិនឆ្អៅ។
៦. Hwasa ក្រុម MAMAMOO
សម្រាប់តារាចម្រៀងស្រីសម្បុរសស្រអែមរូបនេះវិញ គឺស្ទាយ៍លែងខ្លូនប្លែកគេជានិច្ច។ ដោយនាងបានស្លៀកខោរឹបនោះពីក្នុង រូចស្លៀកខោពីលើ និងសំយ៉េះចង្កេះខោ មើលទៅទាក់ទាញ និងប្លែកម្យ៉ាង។
៧. Kim Jae Kyung
សម្រាប់តារាសម្តែងស្រីរូបនេះ ក៏មិនខុសពីតារាផ្សេងៗខាងលើដែរ ដោយបានយកខោនេះទៅស្លៀកជាមួយអាវរលុងៗ ដែលមើលទំនងស្រួលស្លៀកខ្លាំងណាស់។
៨. Luna ក្រុម f(x)
រៀងខុសពីតារាស្រីផ្សេងៗបន្តិច ព្រោះតែ Luna បានស្លៀកខោប្រភេទនេះដែលមានពណ៌ បៃតងខ្ចីឆើតឆាយ ប៉ុន្តែនៅតែសាកសមជាមួយនាងដដែល និយាយរួមទៅមនុស្សស្អាតស្លៀកអី ក៏នៅតែស្អាតដែរ។
៩. Park Sora
តារាម៉ូដែល Park Sora បានតែងខ្លួនយ៉ាងលេចធ្លោជាមួយខោរឹបពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌ស ឃើញថាតែងខ្លួនងាយៗប៉ុណ្ណឹងសោះ ប៉ុន្តែនាងពិតជាស្រស់ស្អាត និងទាន់សម័យតែម្តង។