មកមើលស្ទាយ៍តែងខ្លួនតារាស្រីកូរ៉េ ជាមួយខោរឹបៗ ត្រឹមភ្លៅ ស្អាតៗនិងទាន់សម័យតែម្តង!

//s5.kh1.co/dc/dca248377866ebdd6b08890f838ccb4505fc91d9.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ មួយរយៈក្រោយនេះសង្កេតឃើញថា តារាស្រីជាច្រើននាំគ្នាលេងស្ទាយ៍ស្លៀកពាក់ថ្មី ជាមួយខោខ្លីបែបកីឡារឹបៗត្រឺមភ្លៅ ដែលមើលទៅសាមញ្ញៗ ប៉ុន្តែស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមានតារាស្រីកូរ៉េប៉ុន្មានរូប ដែលពួកគេបានលេងស្ទាយ៍តែងខ្លួនប្លែកៗពីគ្នា ជាមួយខោរឹបរាងមួយប្រភេទនេះ។

ចង់ដឹងថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Seulgi ក្រុម Red Velvet

Seulgi បានស្លៀកខោរឹបពណ៌ខ្មៅ ឡើងសម្តែងនៅក្នុងកម្មវិធី LG V50 ThinkQ ។ ទៀតសោតការស្លៀកពាក់របស់នាង​មានភាពប្លែកភ្នែក និងលេចធ្លោខ្លាំង។ ជាពិសេសបានបង្ហាញពីរាងដ៏ស្រស់ស្អាតទៀតផង ពេលដែលនាងរាំ និងឆក់យកបេះដូងអ្នកគាំទ្រមិនតិចនាក់។

 Seulgi
 Seulgi

២. Jennie ក្រុម BLACKPINK

សូម្បីតែស្រីស្រស់ Jennie សមាជិកក្រុមចម្រៀងដ៏ល្បីក៏មិនរំលងស្ទាយ៍នេះដែរ ដោយនាងបានស្លៀកខោរឹបនោះជាមួយអាវធំរលុងៗ បែបសាមញ្ញៗប៉ុន្តែស្រស់ស្អាត និងមានទាក់ទាញខ្លាំង។

Jennie
Jennie

៣. Son Naeun ក្រុម Apink

Naeun បានធ្វើឲ្យខោដ៏សាមញ្ញមួយនេះ ក្លាយទៅជាការស្ទាយ៍សម្លៀកបំពាក់ដ៏ទាន់សម័យតែម្តង ដោយគ្រាន់តែនាងបានស្លៀកវា ជាមួយអាវឈុតពណ៌ខ្មៅ​តែប៉ុណ្ណោះ។

Son Naeun
Son Naeun

៤. HyunA

ជាធម្មតាទៅហើយ តារាចម្រៀងស្រីស៊ិចស៊ីរូបនេះតែងតែលេងខ្លួន តាមស្ទាយ៍សម្លៀកបំពាក់ថ្មីៗជានិច្ច។ ទៀតសោត HyunA បានជ្រើសរើសការស្លៀកខោរឹបនេះ ជាមួយអាវយឺតធម្មតា ប៉ុន្តែមើលទៅស្អាត និងលេចធ្លោជាមួយនឹងការតុបតែងខ្លួនបែបនេះ។

 HyunA
 HyunA

៥. Shin Min Ah

តារាសម្តែងស្រី Shin Min Ah បានស្លៀកខោប្រភេទនេះចូលរួមក្នុងកម្មវិធី ជប់លៀងប៊្រេនល្បី Cartier តែម្តង។ ដោយបានពាក់អាវធំខ្មៅពីលើ ធ្វើស្ទាយ៍សក់ចងទៅក្រោយធម្មតា និងបន្ថែមភាពស៊ិចស៊ីជាមួយក្រែមលាបមាត់ពណ៌ក្រហមឆ្អិនឆ្អៅ។

Shin Min Ah
Shin Min Ah

៦. Hwasa ក្រុម MAMAMOO

សម្រាប់តារាចម្រៀងស្រីសម្បុរសស្រអែមរូបនេះវិញ គឺស្ទាយ៍លែងខ្លូនប្លែកគេជានិច្ច។ ដោយនាងបានស្លៀកខោរឹបនោះពីក្នុង រូចស្លៀកខោពីលើ និងសំយ៉េះចង្កេះខោ មើលទៅទាក់ទាញ និងប្លែកម្យ៉ាង។

Hwasa
Hwasa

៧. Kim Jae Kyung

សម្រាប់តារាសម្តែងស្រីរូបនេះ ក៏មិនខុសពីតារាផ្សេងៗខាងលើដែរ ដោយបានយកខោនេះទៅស្លៀកជាមួយអាវរលុងៗ ដែលមើលទំនងស្រួលស្លៀកខ្លាំងណាស់។

Kim Jae Kyung
Kim Jae Kyung

៨. Luna ក្រុម f(x)

រៀងខុសពីតារាស្រីផ្សេងៗបន្តិច ព្រោះតែ Luna បានស្លៀកខោប្រភេទនេះដែលមានពណ៌ បៃតងខ្ចីឆើតឆាយ ប៉ុន្តែនៅតែសាកសមជាមួយនាងដដែល និយាយរួមទៅមនុស្សស្អាតស្លៀកអី ក៏នៅតែស្អាតដែរ។​

Luna
Luna

៩. Park Sora

តារាម៉ូដែល Park Sora​ បានតែងខ្លួនយ៉ាងលេចធ្លោជាមួយខោរឹបពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌ស ឃើញថាតែងខ្លួនងាយៗប៉ុណ្ណឹងសោះ ប៉ុន្តែនាងពិតជាស្រស់ស្អាត និងទាន់សម័យតែម្តង។

Park Sora
Park Sora
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T