ផ្ទុះការសរសើរ! តារាកំប្លែង នាយកុយ សុំបរិវេណវត្ត សម្តែងល្ខោនបាសាក់៣យប់ ដោយមិនយកលុយ ក្នុងថ្ងៃភ្ជុំបិណ្ឌ

//s4.kh1.co/91/913ffc4217c15531813463611c05cf5ca8c33f10.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា បច្ចុប្បន្នតារាកំប្លែងជើងចាស់ភ្នែកតូច នាយកុយ ហាក់ដូចជាស្ងាត់នៅក្នុងការលេងកំប្លែងតាមឆាកជាច្រើន ក៏ប៉ុន្តែទោះជាយ៉ាងណាក្តីលោកនៅតែមានហាងឆងខ្លាំង នៅក្នុងការសម្តែងល្ខោនបាសាក់ និងថតរឿងជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការសរសើរពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានមានចិត្តល្អ ទៅសុំបរិវេណវត្តឈូងលាភ ដើម្បីធ្វើការសម្តែងជាល្ខោនបាសាក់ជាមួយនឹងក្រុមរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ក្នុងឱកាសបុណ្យភ្ជុំ ថ្ងៃទី២០ ២១ ២២។

មិនត្រឹមតែប៉ុណ្ណោះការដែលសម្តែងឲ្យគេបានមើលនេះ លោកមិនបានគិតជាថវិកា លក់សំបុត្រអ្វីដើម្បីចូលមើលនោះទេ។ ក៏ប៉ុន្តែយកថ្លៃផ្ញើឡានម៉ូតូ ដាក់ពោង កន្ត្រកវិល សេះហោះ និងលក់ចំណីអាហារនៅទីនោះ ដើម្បីឲ្យកម្រៃទាំងនោះឲ្យតួអង្គសម្តែង និងថ្លៃដឹកជញ្ជូនឆាកប៉ុណ្ណោះ។

តាមរយៈទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះអាចផ្សព្វផ្សាយពីល្ខោនបាសាក់ឲ្យកាន់តែច្រើនឡើង ជាពិសេសគឺក្មេងៗជំនាន់ក្រោយតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ សុំដាក់ល្ខោនបាសាក់
នាយកុយ សុំដាក់ល្ខោនបាសាក់
សារបញ្ជាក់
សារបញ្ជាក់
នាយកុយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T