កុំភ្លេចគាំទ្រទាំងអស់គ្នាណា!! រសៀលនេះជម្រើសជាតិកម្ពុជា ប៉ះជប៉ុន ក្នុងព្រឹត្តិការណ៍ AFC U-16 Championship Qualifiers

//s5.kh1.co/df/df8aafff0f9f9439b2f85327af5713447bf47768.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឡាវ៖ ការប្រកួតបាល់ទាត់ពានរង្វាន់វគ្គជម្រុះព្រឹត្តិការណ៍ 2020 AFC U-16 Championship ក្នុងពូល F នារសៀលថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិគោព្រៃជំទង់កម្ពុជា U16 និងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិជប៉ុន U16 ក្នុងជំនួបទីពីរក្នុងពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/39/398039a9f8cb09ce235499500b1fadbc69b9cec5.jpg

មុនមកប៉ះគ្នាក្នុងការប្រកួតលើកទីពីរនេះ កាលពីថ្ងៃពុធកន្លងទៅ កម្ពុជាបានភ្លាត់ស្នៀតចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ៧ទល់និង0 ខណៈជប៉ុនបានយកឈ្នះម្ចាស់ផ្ទះឡាវ ៤ទល់និង0។

ក្រុមជម្រើសជាតិកម្ពុជា U16
ក្រុមជម្រើសជាតិកម្ពុជា U16

ក្នុងចំណោមក្រុមទាំង ៤ក្នុងពូលមានតែ មួយក្រុមដែលឈរលេខ១ប៉ុណ្ណោះទើបអាចឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិបាន ខណៈក្រុមលេខ ២ត្រូវរង់ចាំប្រៀបធៀបជាមួយក្រុមលេខ ២មកពី ១០ពូលផ្សេងទៀត ដើម្បីស្វែងរកក្រុមលេខ ២ល្អចំនួនតែ ៤ក្រុមនោះទេ។

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង U16 កម្ពុជា និង U16 ជប៉ុន នឹងចាប់ផ្ដើមនារសៀលនេះ វេលាម៉ោង ៣:០០ តទៅ នៅពហុកីឡដ្ឋានជាតិរបស់ប្រទេសឡាវ ក្នុងទីក្រុងវៀងចន្ទន៍៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T