Real Madrid អាចប្រើប្រាស់ខ្សែបម្រើ Dani Ceballos ជាផ្នែកមួយក្នុងការចរចាយកកីឡាករឆ្នើមរបស់ Arsenal ១រូប

//s6.kh1.co/59/5962d14be88bdfb2bf76ac20c5ff152649222eb6.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid អាចនឹងប្រើប្រាស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Dani Ceballos ជាថ្នូរដើម្បីព្យាយាមដណ្តើមយកខ្សែប្រយុទ្ធមុតស្រួចរបស់ Arsenal គឺកីឡាករ Pierre-Emerick Aubameyang

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Don Balon ប្រធានក្លិប Real Madrid លោក Florentino Perez មានបំណងស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់មកពង្រឹងតំបន់ប្រយុទ្ធ ឥឡូវនេះកំពុងសម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្លិប Arsenal កីឡាករ Aubameyang ជាបេក្ខភាពដ៏សាកសមក្នុងការយកមកពង្រឹងតំបន់ប្រយុទ្ធរបស់ Real Madrid អោយកាន់តែមុតស្រួច។

https://s5.kh1.co/__image/w=640,h=398,q=100/a5/a565b43630d16986e6e2a3ab1ad8d765dddd9104.jpg

តាមរយៈសេចក្តីរាយការណ៍បានអោយដឹងថា តម្លៃខ្លួនរបស់ Aubameyang អាចនឹងមានតម្លៃខ្ទង់ ៨០លានផោន។ យ៉ាងណាមិញ Real Madrid អាចនឹងយកខ្សែបម្រើធ្វើជាផ្នែកមួយក្នុងការដោះដូរ។

Aubameyang បានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច១រូប ចាប់តាំងពីកីឡាកររូបនេះចូលរួមជាមួយ Arsenal កាលពីខែមករាឆ្នាំ២០១៨កន្លងទៅនេះ ដែលនេះអាចជាមូលហេតុដែល Real Madrid ព្យាយាមតាមប្រមាញ់យកកីឡាករវ័យ៣០ឆ្នាំរូបនេះ។

គួររំលឹកផងដែរថាកីឡាករ Aubameyang បានបង្ហាញខ្លួនអោយ Arsenal បាន៧០ប្រកួត និងរកគ្រាប់បាល់បាន៤៦គ្រាប់ហើយបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន១២គ្រាប់ គិតចាប់តាំងពីគាត់ផ្ទេរមកពី Dortmund កាលពីខែមករាឆ្នាំ២០១៨៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T