Manchester United ទទួលបាន៣ពិន្ទុយ៉ាងត្រដាបត្រដួសក្នុងជំនួបទល់នឹងក្រុម Astana យប់មិញនេះ(មានវិដេអូ)

//s4.kh1.co/3c/3c089e92b90814d2d22259b44df3a9962bed817c.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យក្មេងដែលចេញពីថ្នាលយុវជនរបស់ Manchester United កីឡាករ Mason Greenwood គឺជាកីឡាករសំខាន់១រូបដែលជួយអោយ Man Utd យកឈ្នះទៅលើក្រុម Astana ក្នុងលទ្ធផល ១-០​ ដើម្បីទទួលបាន៣ពិន្ទុក្នុងពូល L ក្នុងក្របខណ្ឌ Europa League កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតយប់មិញនេះគេសង្កេតឃើញថា Manchester United ហាក់មានការផ្លាស់ប្ដូរទម្រង់ខ្លះៗ ដោយផ្លាស់ប្ដូរកីឡាករ៩រូបក្នុងជម្រើស១១នាក់ដំបូង ខុសពីជម្រើស១១នាក់កាលប្រកួតប៉ះ Leicester។ ចាប់ពីដើមតង់ទី១មក ក្រុម Manchester United ព្យាយាមដាក់គំនាបទៅលើក្រុម ​Astana យ៉ាងខ្លាំង រហូតដល់នាទីទី៧៣ទើបអាចបមបែកពងមាន់ក្រុម Astana ដោយការស៊ុតបញ្ចូលទីពីសំណាកខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Mason Greenwood។

កីឡាករ Mason Greenwood ស៊ុតបញ្ចូលទីយក៣ពិន្ទុអោយ Man Utd
កីឡាករ Mason Greenwood ស៊ុតបញ្ចូលទីយក៣ពិន្ទុអោយ Man Utd

កីឡាករវ័យ១៧ឆ្នាំរូបនេះបានបង្ហាញយ៉ាងច្បាស់អំពីមូលហេតុដែលលោក Solskjaer ហៅកីឡាកររូបនេះថាជាកីឡាករដែលបញ្ចប់ទីបានល្អជាងគេ។ ក្រុម Manchester United បានដាក់កីឡាករក្មេងៗជាច្រើនអោយជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតយប់មិញនេះរួមមានកីឡាករ Tahith Chong, Angel Gomes និង Axel Tuanzebe ថែមទាំងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ថែមទៀតផង។

គូរបញ្ជាក់ផងដែរថាកាលពីយប់មិញនេះកីឡាករ Mason Greenwood ត្រូវបានគេរាយការណ៍ថាជាកីឡាករដំបូងគេបង្អស់ដែលកើតក្នុងអំឡុងឆ្នាំ២០០០+ ដែលរកគ្រាប់បាល់បានក្នុងក្រុមឈុតធំ​ Manchester United ហើយជួយក្រុមទទួលជ័យជំនះក្នុងក្របខណ្ឌ Europa League៕

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់កីឡាករ Mason Greenwood អស្ចារ្យយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T