ពេល​នេះ​ដឹង​រឿង​លម្អិត​ហើយ ការ​ប្រទះ​ឃើញ​ពោះវៀន​មួយ​ថង់

//s4.kh1.co/3d/3d05e50ba955f59264dc62cb0332e4bbf4f44c8e.jpg
សង្គម

 ២០-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តបាត់ដំបង ៖ ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ឆ្លង​ព្រំដែន​មក​ដល់​ទឹកដី​ខ្មែរ​ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៩ កញ្ញា ២០១៩​នេះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជួយ​សង្គ្រោះ បាន​បញ្ជូន​ជន​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ​របស់​យោធា ដែល​រង​ចាំ​ជា​ស្រេច​នៅ​ក្បែរ​ព្រំដែន ខណៈ​ក្រុម​គ្រូពេទ្យ​បាន​ប្រឹងប្រែង​ជួយ​សង្គ្រោះ​បឋម​នៅ​ទីនោះ មុន​ពេល​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​។ ជន​រង​គ្រោះ​ឈ្មោះ ឆាង កុយ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្លាំងយោធា​កម្ពុជា និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​មាន​កិច្ចសហការ​ជាមួយ​កម្លាំងយោធា​នៃ​ភាគី​ថៃ ផង​បាន​ស្វែងរក​ឃើញ​ជន​រង​គ្រោះ​រូប​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៩​នេះ ខណៈ​ជន​រង​គ្រោះ​សម្ងំ ក្បែរ​អូរ​នៅ​ក្នុង​ព្រៃ​ដែល​ជា​តំបន់​ភ្នំ​។ បើ​យោង​តាម​ព័ត៌មាន​បឋម​ដែល​ផ្ដល់​ដោយ​កម្លាំងយោធា បាន​ឲ្យ​ដឹង​ថា ទីកន្លែង​កើតហេតុ​នោះ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ឆ្ងាយ​ពី​ព្រំដែន​ខ្មែរ ថៃ ប្រហែល​ជិត ១ ០០០​ម៉ែត្រ​។ ប៉ុន្តែ​យ៉ាងណា ជន​រង​គ្រោះ​ម្នាក់​ទៀត​នូវ​មិន​ទាន់​មាន​ដំណឹង​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ទន្ទឹម​នឹង​ការ​រក​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ដែល​នៅ​រស់រាន​មានជីវិត​ស្ថិត​នៅ​ចំណុច​ស្ថិត​លើ​ទឹកដី​ថៃ​ចម្ងាយ​ជិត​១​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា គាត់​បាន​និយាយ​រៀបរាប់​ប្រាប់​ពី​រឿងរ៉ាវ​ខ្លះ​ៗ​ទៅ​ដល់​កម្លាំងយោធា និង​ក្រុម​គ្រួសារ​របស់​គាត់​។

អ្វី​ដែល​យើង​បានដឹង គឺ​នៅ​ពេល​កម្លាំង​បាន​សួរ​ដល់​ការ​ប្រទះ​ឃើញ​ពោះវៀន​មួយ​ថង់​ច្រក​ថង់ ដែល​សង្ស័យ​ជា​ពោះវៀន​មនុស្ស ត្រូវ​បាន​គាត់​ឆ្លើយ​ថា មិនមែន​ជា​ពោះវៀន​មនុស្ស​នោះ​ទេ៕

https://s4.kh1.co/__image/w=650,h=379,q=100/ce/ce883920ab8f7e69f116ae097b07dedd55e93e8c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3d/3d05e50ba955f59264dc62cb0332e4bbf4f44c8e.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c6/c6ac30751103796baca8b3cab43dee57f9f73bfa.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d5/d5a8218e6b46e70116e6be2f04d5ef9c8bf71f85.jpg
https://s6.kh1.co/__image/w=650,h=379,q=100/bc/bcf5e8e73a9571fa02fbed9577729280a37878b4.jpg
https://s6.kh1.co/__image/w=650,h=379,q=100/28/2883208eeef4c64f333c52f2aa4d32b6bfdaecce.jpg
https://s6.kh1.co/__image/w=650,h=379,q=100/25/25fce41923db15b070162383285110cc412674f5.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T