ដូច អេ ភូថង ពីក្មេងណាស់!! កូនពៅ អេ ភូថង ប្រើរន្ទះជើងផ្គាប់ចាន ផ្ដួលអ៊ីរ៉ង់ ត្រឹមទឹកទី១ (មានវីដេអូ)

//s5.kh1.co/1f/1f4a5b179e7fe75f596235d7be9b66e6ffe8bf28.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យសប្ដាហ៍មុន កូនប្រុសពៅរបស់ស្ដេចប្រដាល់ អេ ភូថង កីឡាករ អេ អាំម៉ារីនភូថង បានប្រកួតឈ្នះកីឡាករមកពីប្រទេសអ៊ីរ៉ង់ Ayat Jamal ដោយផ្ដួលកីឡាករអ៊ីរ៉ង់ឲ្យបោះបង់ការប្រកួតនៅចុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនេះជាការប្រកួតលើកដំបូងហើយដែលកីឡាករ អេ អាំម៉ារីនភូថង ប្រកួតអន្តរជាតិក្នុងទូរទស្សន៍។ គ្រាន់តែការប្រកួតចាប់ផ្ដើមភ្លាម អេ អាំម៉ារីនភូថង បានប្រើជើងទាត់ទៅលើកីឡាករអ៊ីរ៉ង់ជាច្រើនជើង ដែលនេះជាស្ទាយ៍វ៉ៃរបស់លោកគ្រូអេ ភូថង កាលពីនៅពេញសាច់។ យ៉ាងណាមុននឹងបញ្ចប់ទឹកទី១ អាំម៉ារីនភូថង បានប្រើទាត់ផ្គាប់ចានចូលមុខរបស់កីឡាករអ៊ីរ៉ង់ ធ្វើឲ្យអ៊ីរ៉ង់វង្វេង និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕

ចង់ឃើញថា អេ អាំម៉ារីន ប្រើរន្ទះជើងបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T