អស្ចារ្យមែន!! ចាន់ វឌ្ឍនាកា រកបាន Hat-Trick ជួយបឹងកេត ផ្ដួលវិសាខា ឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup (មានវីដេអូ)

//s6.kh1.co/ba/ba513823a5412881fe949db78236e0995d7feac0.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ កាលពីម្សិលមិញក្លិបបាល់ទាត់បឹងកេត បានប្រកួតឈ្នះក្លិបបាល់ទាត់វិសាខា ក្នុងលទ្ធផល ៤-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី១ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស ១១នាក់ដំបូងរបស់វិសាខា (រូបភាព: BKFC)
ជម្រើស ១១នាក់ដំបូងរបស់វិសាខា (រូបភាព: BKFC)
ជម្រើស ១១នាក់ដំបូងរបស់បឹងកេត (រូបភាព: BKFC)
ជម្រើស ១១នាក់ដំបូងរបស់បឹងកេត (រូបភាព: BKFC)

៤គ្រាប់របស់បឹងកេតរកបាន Hat-Trick ដោយកំពូលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទី ៦,៣៨ និង ៤៨ ខណៈមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេង ម៉ុន វ៉ានដា នៅម៉ោងបន្ថែមក្នុងវគ្គទីមួយ។

ចាន់ វឌ្ឍនាកា អបអរគ្រាប់បាល់ (រូបភាព: BKFC)
ចាន់ វឌ្ឍនាកា អបអរគ្រាប់បាល់ (រូបភាព: BKFC)

នៅក្នុងការប្រកួតនោះ វិសាខា ក៏បានសម្រុកបឹងកេតខ្លាំងណាស់ដែរ តាមរយៈកីឡាករខ្សែប្រយុទ្ធកែវ សុខផេង, សារី ម៉ាត់ណូរូទីន និងទៀត គីមហេង និងកីឡាករផ្សេងៗទៀត ប៉ុន្តែមិនអាចមានឱកាសទម្លុះសំណាញ់ទីរបស់បឹងកេតបាននោះទេ។

សកម្មភាពក្នុងការប្រកួត (រូបភាព: BKFC)
សកម្មភាពក្នុងការប្រកួត (រូបភាព: BKFC)
សកម្មភាពក្នុងការប្រកួត (រូបភាព: BKFC)
សកម្មភាពក្នុងការប្រកួត (រូបភាព: BKFC)

គួរបញ្ជាក់ផងដែរថា បឹងកេត នឹងឡើងទៅឈរចាំបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រមួយក្រុមទៀត ដែលនឹងត្រូវប្រកួតគ្នាល្ងាចនេះរវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង ៦:០០នាទីល្ងាចតទៅ នៅពហុកីឡដ្ឋានជាតិ៕

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T