ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ ត្រូវវេជ្ជបណ្ឌិតអាមេរិកជឿថាមានប្រយោជន៍ខ្លាំង!

//s6.kh1.co/e0/e0c9502101c8f35d05ee67550f46deb497ff4742.jpg
នារី

 ១៩-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

​វេជ្ជបណ្ឌិត​​​​​សញ្ជាតិ​អាមេរិកាំងដើម​កំណើត​អាស៊ី លោក​ William Li និង​ជាកវី​និពន្ធ​​សៀវភៅ​​សុខភាព​ដ៏​ល្បី “EAT to BEAT DISEASE​” បាន​ណែ​នាំអាហារ​មួយ​ចំនួន​​មាន​គុណ​ប្រយោជន៍ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ មាន​ទាំងប្រព័ន្ធ​ភាពស៊ាំ ជាលិកា បាក់តេរី​ល្អ​​ក្នុង​ពោះ​វៀន និង​សរសៃ​ឈាមរួមទាំង​ DNA ទៀត​ផង។ អាហារ​ល្អៗ​ទាំង​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុងអត្ថបទ​ខាង​ក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ប្រេងអូលីវ

​ប្រេង​អូលីវ​ធម្មជាតិ​ ជា​​សមាសធាតុ​​​ជីវ​សកម្ម​មួយជម្រុញ​ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ប្រសើរ​ឡើង និង​ជួយ​បន្ថយបញ្ហា​ងាយអាលែកហ្ស៊ីក្នុងរាង​កាយ។ ការ​សិក្សា​ជា​ច្រើនបាន​បង្ហាញ​ថា ពពួក​​សមាស​ធាតុ​ជីវ​សកម្ម​ ក៏​ជួយ​បន្ថយ​​ការ​លូត​លាស់​​កោសិកាអាក្រក់ ​ពិសេសកោសិកាមហារីកសុដន់​តែម្តង​។

២- ទំពាំង​

ទំពាំង ជា​​អាហារ​​ពេញ​និយមខ្លាំងសម្រាប់ពលរដ្ឋ​ខ្មែរ​​​ គឺសម្បូរ​​ជាតិ​​​សរសៃ​ខ្ពស់ ​ពិសេស​មាន​សមាស​ធាតុ​ជីវ​សកម្ម ​​អាច​​ទាក់​ទាញ​​បាក់តេរី​ល្អ​នៅ​​ក្នុង​ពោះ​វៀន ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

៣- កាហ្វេ

តាម​ការ​សិក្សា​ជាច្រើន ភេសជ្ជៈប្រភេទនេះ មាន​ទាំង​​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​។ ប៉ុន្តែ​បើ​និយាយ​ពី​គុណ​សម្បត្តិ ភេសជ្ជៈ​រសជាតិ​ល្វីង​មួយ​នេះ មាន​សមាសធាតុ​ជីវសកម្ម ​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​​ជំងឺ​បេះដូង​​។ ពិសេស​ជាង​នេះ​ ជួយ​​រាង​កាយ​ប្រឆាំងការ​កកើត​ដុំ​សាច់​មហារីក​។

៤- ផ្លែ​ត្រប់

សំបក​ពណ៌​ស្វាយ​​​ផ្លែ​ត្រប់ សម្បូរ​ទៅ​ដោយ​ អាស៊ីដ​ Chlorogenic ​ជួយ​ដាស់​​ជាលិកាក្នុង​រាង​កាយ​ឲ្យ​សកម្ម បំពេញ​មុខ​ងារ​បាន​ល្អ។ បន្ថែម​ពី​នោះ​ ផ្លែ​ត្រប់ ​ក៏​មាន​​គុណ​ប្រយោជន៍​​ ជួយ​សម្រួល​ចរន្ត​ឈាម​ផង​ដែរ។

៥- ផ្លែ​ការ៉ុត

ការ៉ុត ​​សម្បូរ​ទៅ​ដោយ​សមាស​ធាតុអាស៊ីដ Chlorogenic ដែល​អ្នក​វិទ្យាសាស្រ្ត​ជប៉ុន បាន​បញ្ជាក់ថា ​ជួយ​រាង​កាយ​ទប់​ស្កាត់​ប្រភេទ​មហារីក​មួយ​ចំនួន​ដូច​ជា​​ មហារីកសួត។ កាន់តែ​​ពិសេស​ជាង​​នេះ​ សាច់​ការ៉ុត ​ជា​ប្រភព​វីតាមីន A, B, C, D និង E ជួយ​ឲ្យ​ DNA វិវត្ត​​បាន​ល្អ។ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T