ទោះបីគ្មាន Neymar និង Mbappe ក៍ PSG នៅតែអាចបំបាក់ Real Madrid បានយ៉ាងទក់សាច់កាលពីយប់មិញនេះ(មានវីដេអូ)

//s4.kh1.co/c5/c55a4f10cc98f3fd030b95532c4f32d74482c394.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ កីឡាករ Angel Dimaria ស៊ុត២គ្រាប់នាំមុខ ជួយអោយ PSG ទទួលជ័យជម្នះទៅលើ Real Madrid ក្នុងលទ្ធផល៣ទល់នឹង០ និងទទួលបាន៣ពិន្ទុក្នុងពូល A កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Angel Dimaria
  កីឡាករ Angel Dimaria

អ្នកគាំទ្រជាច្រើនសង្ឃឹមថាការវិលត្រឡប់របស់លោក Zinedine Zidane ដែលធ្លាប់ជួយអោយ Real Madrid ឈ្នះពាន Champions League ៣ឆ្នាំជាប់គ្នានោះនឹងអាចស្ដារទម្រង់លេងរបស់ក្រុមបាន ប៉ុន្តែក្រោយចប់៩០នាទីកាលពីយប់មិញនេះលទ្ធផលបានត្រឹមខកចិត្តតែប៉ុណ្ណោះ។

កាលពីយប់មិញនេះគេសង្កេតឃើញថាកីឡាករ Angel Dimaria ដែលជាអតីតកីឡាកររបស់ Real Madrid ជាអ្នកបើកគណនីស្វែងរកគ្រាប់ទី១អោយ PSG នាំមុខ Real Madrid បណ្ដោះអាសន្ន១ទល់នឹង០ ត្រឹមនាទីទី១៤។ លុះបាន២០នាទីក្រោយមកកីឡាករ Dimaria ដដែលក៍បានបង្កើតគ្រាប់បាល់ទី២បន្តដាក់គំនាបទៅលើក្រុមភ្ញៀវ Real Madrid ដោយការបញ្ជូនបាល់យ៉ាងល្អពីសំណាកកីឡាករ Gana Gueye។

  កីឡាករ Angel Dimaria
  កីឡាករ Angel Dimaria

ចូលដល់តង់ទី២ Real Madrid ហាក់ព្យាយាមសម្រុកខ្លាំងជាងមុនតែនៅតែមិនអាចទម្លុះសំណាញ់ទីរបស់ PSG បានដដែល ផ្ទុយទៅវិញបែជាក្រុមម្ចាស់ផ្ទះអាចរកបានគ្រាប់ទី៣របស់ខ្លួនបាននៅនាទីទី៩០+១ ទៅវិញដោយខ្សែការពារស្លាបស្ដាំ Thomas Meunier ដោយបានបញ្ចប់ក្ដីសង្ឃឹមរបស់ Real Madrid ក្នុងការយក៣ពិន្ទុក្នុងពូល A ៕

កីឡាករ Thomas Meunier អបអរគ្រាប់ទី៣ជាមួយមិត្តរួមក្រុម
កីឡាករ Thomas Meunier អបអរគ្រាប់ទី៣ជាមួយមិត្តរួមក្រុម

បើចង់ឃើញការស៊ុតបញ្ចូលទីក្នុងការប្រកួតនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាង PSG និង Real Madrid
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T