ទឹកចិត្តជាកូនប្រុស តស៊ូដល់ដង្ហើមចុងក្រោយ!! ក្រហមអ្នករាប់ ប៉ុន្តែខៀវអ្នកសន្លប់ (មានវីដេអូ)

//s5.kh1.co/4d/4de706a41e0f04ba284078dc11f1f098ce5cf46d.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រសប្ដាហ៍មុនគូមិត្តភាពជាតិ កីឡាករ ធឹម ទាន់ បានប្រកួតឈ្នះកីឡាករ ភុន សោភ័ណ្ឌ នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗយកតែម្ដង ដោយមិនបានស្ទាបស្ទង់គ្នាអ្វីនោះទេ ដោយធ្វើឲ្យការប្រកួតនោះមានការចាប់អារម្មណ៍ជាខ្លាំង។ យ៉ាងណាគ្រាន់តែចូលទឹកទី២ បង្គោលខៀវ សោភ័ណ្ឌ បានវាយបង្គោលក្រហម ធឹម ទាន់ ឲ្យលោកអាជ្ញាកណ្ដាលរាប់នៅដើមទឹក ប៉ុន្តែមិនបានប៉ុន្មានផងត្រូវបង្គោលក្រហមតាមវាយឲ្យរាប់ម្ដងវិញ មុននិងបន្តវាយឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២នោះតែម្ដង៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថា ការប្រកួតនោះ មានការតស៊ូស្វិតស្វាញកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T