នារីម្នាក់រកចំណូលបានជាច្រើនម៉ឺនដុល្លារព្រោះតែអណ្ដាតដ៏វែងរបស់នាង

//s5.kh1.co/da/dae2565fd952f4557e12873dc2ca3f4a64ea7a1c.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ នារីវ័យក្មេងម្នាក់រស់នៅក្នុងរដ្ឋ Florida ប្រទេសអាមេរិក អាចរកចំណូលបានជាច្រើនម៉ឺនដុល្លារ ព្រោះតែអណ្ដាតដ៏វែងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Mikayla Saravia អាយុ២១ឆ្នាំ បានក្លាយទៅជាតារាម៉ូដែលនៅលើបណ្ដាញអ៊ិនធើណែតដ៏មានឥទ្ធិពលយ៉ាងខ្លាំង ដោយសារអណ្ដាតដ៏វែងរបស់នាង។ អណ្ដាតរបស់នាងមានប្រវែងចំនួន៦.៥អ៊ិញ។ គ្រាន់តែយកអណ្ដែតទៅលិឍលើម្ហូបឬការ៉េម និងរាំបែបស៊ិចស៊ី នាងអាចរកប្រាក់ចំណូលក្នុងមួយវីដេអូចំនួន ៩០០ដុល្លារ ទៅ៣,០០០ដុល្លារ។ ការចាប់ផ្ដើមដំបូង គឺនាងអាចប្រាក់ចំណូលបានត្រឹមតែ ៥,០០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងឆ្នាំ ប៉ុន្ដែមកទល់បច្ចុប្បន្ននេះនាងអាចរកប្រាក់ចំណូលបានចំនួន៨០,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ រាល់វីដេអូទាំងអស់គឺសុទ្ធសឹងតែខាងក្រុមហ៊ុនផលិតផលនាៗ ទំនាក់ទំនងនាងដើម្បីឲ្យជួយផ្សព្វផ្សាយ។

នាង Mikayla
នាង Mikayla

នាង Mikayla បាននិយាយថា៖

«ការដែលមានអណ្ដាតវែងបែបនេះគឺជាសម្ថភាពដ៏គួរឲ្យទាក់ទាញមួយរបស់ខ្ញុំ។ ខ្ញុំតែងតែគិតធ្វើអ្វីមួយដែលខុសប្លែកពីអ្នកដ៏ទៃជានិច្ច។»

យ៉ាងណាមិញ ក្រោយពីរកប្រាក់បានយ៉ាងច្រើនមក នាង Mikayla កំពុងត្រៀមបើកស្ទូឌីយូថតរូបមួយកន្លែង និងថែមទាំងរៀបចំចេញជាបទចម្រៀងផ្ទាល់ខ្លួនទៀតផង៕

នាង Mikayla
នាង Mikayla
https://s5.kh1.co/__image/w=650,h=421,q=100/7e/7ef2abde2c16af119c68349fd3d6915c86a2cc70.jpg
នាង Mikayla
នាង Mikayla
នាង Mikayla
នាង Mikayla
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T