ស្រីៗសម្រាលកូនរួច ​ចង់​ដឹង​កម្ពស់ និង​ទម្ងន់​ប៉ុនណាទើបសមាមាត្រគ្នា មើល​អត្ថបទ​នេះ!

//s6.kh1.co/29/29dcd2f9efd6c09ade5a5d3324c1cafca9fbf934.jpg
នារី

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ស្ត្រី​មួយ​ចំនួន​ពេល​មិន​ទាន់​មាន​កូន រូបរាង​ប្រាកដ​ជា​ស្អាត និង​ទាក់ទាញ​ តែ​ក្រោយ​មាន​កូន​អ្វី​ៗ​ក៏​ផ្លាស់ប្ដូរ។ ព្រោះ​បែប​នេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​មួយ​ភាគ​ធំ​ដែល​មាន​រាង​មិន​ដូច​ដើម តែ​ពួកគាត់​ចង់​បាន​រាង​ត្រឹម​ស្លៀកពាក់​បាន​សមរម្យ មិន​អាក្រក់​មើល​ពេក។ ដូចនេះ​តើ​កម្ពស់ និង​ទម្ងន់​បែប​ណា​សម​ល្មម​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 ដោយ​លើក​យក ​ sample ងាយ​ៗ​ដល់​ម៉ាក់​ៗ​ថា​ បើ​ខ្លួន​កម្ពស់ ១,៦០ ម៉ែត្រ ទម្ងន់​ខ្លួន​យ៉ាង​ច្រើន​ត្រឹម ៥៥ គីឡូ​បាន​ហើយ៖ 

“នេះជា​ស្ដង់ដារគីឡូ និង​កម្ពស់​សម្រាប់​ស្រ្តីទាំងឡាយ​គួរតែ​កំណត់​យក​ ព្រោះ​ល្អ​ចំពោះ​ខ្លួន​យើង”។

ទោះ​ជា ៥៥ គីឡូ​ល្មម​នឹង​កម្ពស់ ១,៦០ ម៉ែត្រ​ក៏​ពិត​មែន តែ​វេជ្ជបណ្ឌិត​រូប​នេះ​ថា គួរ​បន្ថយ​យ៉ាង​ហោច​ណាស់ ៥ គីឡូ​ទៀត ទើប​រឹតតែ​សមសួន។ បើ​បន្ថយ​មិន​បាន ក៏​កុំ​បណ្ដោយ​ឲ្យ​ឡើង​ទៀត​ ព្រោះ​ការ​ឡើង​ខ្លាំងនឹងមិន​ងាយ​ស្រក​វិញ​ទេ ហើយ​ម៉ាក់​ៗ​​​គួរតែ​មាន​លំហាត់​ប្រាណ​ខ្លះ​ៗ ដើម្បី​សាច់​ហាប់​ណែន មើល​ទៅ​មិន​រយីករយាក។ តែ​សម្រាប់​ស្រីៗ​ស្ថិត​នៅ​កម្ពស់ ១,៥៥ ម៉ែត្រ គួរតែ​កំណត់​ទម្ងន់​ឲ្យ​នៅ​ក្រោម ឬ​យ៉ាង​ច្រើន ៥០ គីឡូ ព្រោះ​បើ​នៅ​លើស​នោះ មើល​ទៅ​ឃើញ​ខ្លាញ់​​ប្រមូល​ផ្ដុំ​នៅ​ត្រង់​ពោះ ភ្លៅ ដើមដៃ ហើយ​ស្លៀកពាក់​អ្វី​ក៏​មើល​ទៅ​មិន​ស្អាត​ដែរ។

ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ បាន​ណែនាំ​ឲ្យ​ស្ត្រី​សម្រាល​កូន ​គួរតែ​កុំ​ព្រងើយកន្តើយ​ឲ្យ​ទម្ងន់​បន្ត​ឡើង ព្រោះ​មិន​ត្រឹម​បាត់បង់​សោភណភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើឲ្យ​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត​មក​តាម​យាយី​រាងកាយ។ ដូចនេះ​ហើយ​ព្យាយាម​សម្រក​ទម្ងន់​ឲ្យ​បាន​រាង​ប្រហាក់ប្រហែល​មុន​មាន​កូន ឬ​បើ​អាច​ដូច​ដើម​បាន​ក៏​ល្អ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T