Wow! ប្រាសាក់ បើកសាខាថ្មី ២ ក្នុងថ្ងៃមួយ នៅកណ្ដាលរាជធានីភ្នំពេញ!

//s6.kh1.co/56/56967f560f91aff14a7bb65e0e0ec3fb7c24cdd8.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដោយមើលឃើញ​ពីតម្រូវការ និងការកើនឡើងនៃចំនួន​អតិថិជន ប្រាសាក់ ដែល​ជា​គ្រឹះស្ថាន​​ហិរញ្ញ​វត្ថុធំ​ជាង​គេ​នៅ​កម្ពុជា មានសេចក្តីសោមនស្សសូមជម្រាបជូនថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន ២ បន្ថែមទៀតគឺ ការិយាល័យសាខាបឹងត្របែក និងសាខាបូកគោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាខាបឹងត្របែក
សាខាបឹងត្របែក

លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានមានប្រសាសន៍ថា៖

«ការដាក់ឱ្យដំណើរការការិយាល័យសាខាចំនួន ២ បន្ថែមទៀតនេះ គឺស្របតាមតម្រូវការរបស់អតិថិជន និងចូលរួមក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយសម្រាប់អតិថិជន។ អ្វីដែលកាន់តែល្អថែមទៀតនោះគឺ អតិថិជនមិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៀតនោះទេ ព្រោះប្រាសាក់ស្ថិតនៅជិតពួកគាត់បំផុត។ ហេតុនេះអតិថិជនអាចរីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស បានយ៉ាងងាយស្រួល»។

សូមបញ្ជាក់ថា សាខាទាំង ២ ដែលបានបើកដំណើរការរួមមាន៖

១. សាខាបឹងត្របែក ផ្ទះលេខ 460AB មហាវិថីព្រះមុនីវង្ស កែងផ្លូវ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចរកទីតាំងសាខាតាម https://goo.gl/maps/Z5M3mbup36TMt3u89 

២. សាខាបូកគោ ផ្ទះលេខ 40ABC ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចរកទីតាំងសាខាតាម https://goo.gl/maps/rHCWXkcfpNmXQfaC6 

សាខាបូកគោ
សាខាបូកគោ

បើក​គណនី​សន្សំនៅ​ប្រា​សាក់ថ្ងៃ​នេះ ​​លោកអ្នកអាចរីករាយក្នុងការធ្វើការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​ ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ ​និង​ទទួល​បាន​ប័ណ្ណ​​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​ហើយ​អាច​​ធ្វើ​ប្រតិបត្តិ​ការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង​ ​និង​ពេល​វលា​ និងមិនអស់កម្រៃសេវា។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​ទូរស័ព្ទ​លេខ៖​ 086 999 911 ឬ​ 023 999 911 ឬ​ 096 9 999 911 ឬ​ចូល​ទៅ​កាន់​វេបសាយ www.prasac.com.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T