កម្មវិធី Starbucks® Rewards បន្តភាពភ្ញាក់ផ្អើលរហូតសម្រាប់សមាជិករបស់ខ្លួន

//s4.kh1.co/0f/0f23c21c7760dbb533ffb13f0d9b7af1d765a04d.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ប្រសិនបើអ្នកមិនទាន់មានកាតសមាជិក Starbucks® Rewards ទេនោះ អ្នកល្មមទៅបើកកាតមួយហើយ ព្រោះថាឥឡូវនេះ កម្មវិធី Starbucks® Rewards នៅតែបន្តមានការផ្ដល់ជូនជាច្រើនសម្រាប់សមាជិកទាំងអស់របស់ខ្លួន ។ ប្រសិនបើអ្នកក្លាយជាសមាជិកហើយនោះ អ្វីដែលអ្នកទទួលបានដំបូងគេបង្អស់គឺ កាដូភេសជ្ជៈខួបកំណើត ១ កែវពីហាង Starbucks ដែលនៅជិតខ្លួនបំផុតក្នុងប្រទេសកម្ពុជា ក្នុងខែកំណើតរបស់អ្នក ។ បន្ទាប់មកចាំត្រៀមខ្លួនសន្សំផ្កាយយ៉ាងងាយស្រួលដូចជា ការទទួលបានផ្កាយ 5 បន្ថែមរៀងរាល់ពេលអ្នកទិញភេសជ្ជៈផ្តល់ជូនមានកំណត់ក្នុងសប្ដាហ៍ដំបូង ដែលបានដាក់លក់ ឬទទួលបានការផ្តល់ជូនពិសេសផ្សេងៗថែមទៀតជារឿយៗ ដែលមានសម្រាប់តែសមាជិកប៉ុណ្ណោះ ។ សន្សំផ្កាយបានកាន់តែច្រើន លោកអ្នកនឹងទទួលបានរង្វាន់កាន់តែច្រើន។ សន្សំផ្កាយរឹតតែស្រួលជាមួយមុខងារទំនើបៗ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Starbucks® Rewards 
Starbucks® Rewards 

 មុខងារ “ក្រឡុកគិតលុយ” (Shake to Pay) ក្នុងកម្មវិធី Starbucks® Cambodia App នឹងជួយសម្រួលដល់ការបង់ប្រាក់លើភេសជ្ជៈ ម្ហូបអាហារ និងផលិតផល Starbucks ដទៃទៀតរបស់អ្នកដោយមិនចាំបាច់ប្រើកាតសមាជិកឡើយ ដោយគ្រាន់តែក្រឡុកទូរស័ព្ទរបស់លោកអ្នកដើម្បីស្កេនបង់ប្រាក់ជាការស្រេច។ ចំណែកឯមុខងារ “គ្រប់គ្រងកាត” (Manage Card) អ្នកអាចផ្ទេរទឹកប្រាក់ពីកាតមួយទៅកាតមួយទៀតនៅក្នុងគណនីតែមួយបានយ៉ាងងាយស្រួល។ តាមរយៈកម្មវិធីនេះ លោកអ្នកអាចតាមដានអំពីរង្វាន់ដែលមាន ពិនិត្យមើលពិន្ទុផ្កាយដែលសន្សំបាន ស្វែងរកសាខា Starbucks ដែលនៅជិតខ្លួនបំផុត ហើយព្រមទាំងអាចរាយការណ៍កាតដែលបាត់បង់ថែមទៀតផងដែរ ។

បើចង់ដឹងថាកម្មវិធី Starbucks® Rewards នៅមានអ្វីផ្សេងទៀតសម្រាប់លោកអ្នកនោះ សូមចូលទៅកាន់វេបសាយ card.starbucks.com.kh សម្រាប់ព័ត៌មានបន្ថែម។

Starbucks® Cambodia App
Starbucks® Cambodia App
វីដេអូ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T