ហេងយ៉ាងនេះ ទើបទិញម៉ូតូកង់បីជាងកន្លះខែសោះ ឈ្នះបានមួយទៀតឡើងស្រួល ពីក្រុមហ៊ុន TVS!

//s5.kh1.co/71/71dafe40032703ba0f94bfd7aa5d9d92f36590c9.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ដែលជាអតិថិជន ក៏ដូចជាអ្នកគាំទ្រក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីម៉ាក TVS បានជ្រាបរួចមកហើយថា ជារៀងរាល់ខែក្រុមហ៊ុនម៉ូតូកង់បី TVS តែងតែធ្វើការចាប់ឆ្នោតប្រចាំខែ ដើម្បីស្វែងរកអតិថិជនមានសំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន ក៏ដូចជារង្វាន់ធំម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់ខែនេះក្រុមហ៊ុនបានធ្វើការចាប់រង្វាន់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីស្វែងរកអតិថិជនមានសំណាងរបស់ខ្លួនប្រចាំខែសីហា។ ដោយក្នុងការចាប់រង្វាន់ដ៏រំភើបនេះ រង្វាន់ធំម៉ូតូកង់បីសម្រាប់ខែសីហា បានសុទ្ធតែអតិថិជនរស់នៅទីក្រុងភ្នំពេញតែម្តង។

កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា
កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អតិថិជនឈ្នះរង្វាន់ធំម៉ូតូកង់បីម៉ាក TVS នេះ ក្រុមហ៊ុនបានធ្វើការចុះចែករង្វាន់ដល់គេហដ្ឋានរបស់ពួកគាត់ផ្ទាល់ ដើម្បីជាការបង្ហាញដល់អតិថជន ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS ថា រង្វាន់ទាំងនេះគឺពិតជាសុក្រិត យុត្តិធម៌ និងចែកជូនដល់ដៃអ្នកឈ្នះពិតៗ គ្មានការភូតកុហកនោះទេ។

កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា
កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា
កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា
កម្មវីធីចាប់ឆ្នោតប្រចាំខែសីហា
រង្វាន់ប្រចាំខែ
រង្វាន់ប្រចាំខែ

សម្រាប់អតិថិជនមានសំណាងទី១ គឺបានទៅឈ្មោះ ឆេង សុខលាង មានកន្ទុយឆ្នោតលេខ ០០២៧៧២ រស់នៅខណ្ឌជ្រោយចង្វារ បានបង្ហាញអារម្មណ៍រំភើបខ្លួនដែលទទួលរង្វាន់ធំនេះថា៖ 

“ខ្ញុំទើបតែទិញម៉ូតូកង់បីជាងកន្លះខែទេ ប៉ុន្តែមានឱកាសឈ្នះរង្វាន់ធំម៉ូតូកង់បីពីក្រុមហ៊ុន TVS ខ្ញុំពិតជារំភើប និងសប្បាយចិត្តណាស់។ ហើយសូមបងប្អូនជាវម៉ូតូកង់បីម៉ាក TVS ទាំងអស់គ្នា ព្រោះថារង្វាន់ពិតជាឈ្នះ ពិតប្រាកដមែន”។

ចំណែកឯអតិថជនមានសំណាងទី២ ក៏ជាអតិថជនរស់នៅក្នុងទីក្រុងភ្នំពេញដូចគ្នា ប៉ុន្តែលោករស់ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានឈ្មោះថា ឯម វី មានកន្ទុយឆ្នោតលេខ ០០៤២០៤។ ក្នុងនោះ លោកបានបង្ហាញអារម្មណ៍ខ្លួនបែបនេះថា៖

“ខ្ញុំពិតជាសំណាង និងមានក្តីរំភើបសប្បាយចិត្តណាស់ ពេលឈ្នះម៉ូតូកង់បីម៉ាក TVS នេះ ព្រោះពេលនេះខ្ញុំក៏កំពុងតែត្រូវការមួយគ្រឿងទៀត ដើម្បីបង្កើនចំណូលសម្រាប់គ្រួសារផងដែរ។ ហើយសម្រាប់ការឈ្នះរង្វាន់ម៉ូតូកង់បីពីក្រុមហ៊ុន TVS គឺចែកពិតៗតែម្តង គ្មានការភូតកុហកនោះទេ”។

ឆ្នោតអ្នកឈ្នះរង្វាន់ធំ
ឆ្នោតអ្នកឈ្នះរង្វាន់ធំ
ឆ្នោតអ្នកឈ្នះរង្វាន់ធំ
ឆ្នោតអ្នកឈ្នះរង្វាន់ធំ

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនម៉ូតូកង់បី TVS នៅតែបន្តចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រចាំខែជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ២០១៩។ ដូច្នេះហើយ អតិថិជនដែលមានបំណងចង់ជាវម៉ូតូកង់បីដែលល្អ ធន់ និងមានគុណភាពខ្ពស់ កុំភ្លេចជាវម៉ូតូកង់បី ពីក្រុមហ៊ុន TVS ព្រោះថាអតិថិជនដែលមានសំណាងអាចជាលោកអ្នក។

សម្រាប់អតិថិជនដែលមិនទាន់មានសំណាងឈ្នះរង្វាន់ប្រចាំខែ ក៏កុំទាន់អាក់អន់ស្រពន់ចិត្តអីព្រោះថារាល់សន្លឹកឆ្នោតទាំងអស់ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ក្នុងកម្មវិធីធំនៅបំណាច់ឆ្នាំ ២០១៩ ម្តងទៀត ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជារថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១,០០០ ដុល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

គួររម្លឹកផងដែរ នៅពេលនេះក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS កាន់តែបន្ថែមភាពងាយស្រួលសម្រាប់អតិថិជនដែលមិនមានថវិកាគ្រប់គ្រាន់ ចង់ជាវនូវម៉ូតូកង់បីពីក្រុមហ៊ុន ព្រោះថាក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានសហការជាមួយធនាគារឯកទេសអ៊ីអន ក្នុងការបង់រំលោះសម្រាប់អតិថិជនផងដែរ៕

អ្នកឈ្នះរង្វាន់ប្រេងម៉ាស៊ីន
អ្នកឈ្នះរង្វាន់ប្រេងម៉ាស៊ីន
អ្នកឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូន
អ្នកឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូន
អ្នកឈ្នះរង្វាន់ម៉ូតូកង់បីម៉ាក TVS
អ្នកឈ្នះរង្វាន់ម៉ូតូកង់បីម៉ាក TVS
អ្នកឈ្នះរង្វាន់ម៉ូតូកង់បីម៉ាក TVS
អ្នកឈ្នះរង្វាន់ម៉ូតូកង់បីម៉ាក TVS
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T