លោក Zinedine Zidane និយាយថាកូនក្រុមរបស់លោក១រូបត្រៀមខ្លួនរួចរាល់ក្នុងការលេងទល់នឹង PSG នៅយប់នេះ

//s4.kh1.co/91/91250f41f6e3ea93ab099bafd27278bbac7ef7ca.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ លោក Zinedine Zidane និយាយថាក្រុម PSG នៅតែជាក្រុមខ្លាំងក្នុងក្របខ័ណ្ឌ Champions League បើទោះបីជាគ្មានវត្តមានកីឡាករ Neymar, Kylian Mbappe និង Edinson Cavani។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានអោយដឹងថាកីឡាករ Eden Hazard បានត្រៀមខ្លួនរួចរាល់ក្នុងប្រកួតយប់នេះក្នុងការលេងទល់នឹងក្រុម Paris Saint-Germain ។

  កីឡាករ Eden Hazard 
  កីឡាករ Eden Hazard 

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានចូលរួមជាមួយ Real Madrid ដោយផ្ទេរពីក្រុមតោខៀវ Chelsea កាលពីខែមិថុនា ហើយទើបតែត្រលប់ចូលមកហ្វឹកហាត់វិញបន្ទាប់ពីរងរបួសភ្លៅនិងបានបង្ហាញខ្លួនជាលើកដំបូងក្នុងការទទួលជ័យជម្នះក្នុងក្របខណ្ឌ LaLiga កាលពីថ្ងៃសៅរ៍លើក្រុម Levante ក្នុងនាមជាកីឡាករបម្រុង។

ក្លិប Real Madrid នឹងហោះហើរទៅកាន់ទីក្រុង Paris ដើម្បីប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ PSG ក្នុងក្របខណ្ឌ Champions League ដោយលោក Zidane ជឿជាក់ថា Hazard នឹងបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង។

លោក Zidane បានប្រាប់សន្និសីទសារព័ត៌មានថា ៖

"អ្នកនឹងឃើញពីរបៀបដែលយើងនឹងលេងនៅថ្ងៃស្អែកហើយ Hazard បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើម។ ថ្មីៗនេះយើងបានហ្វឹកហាត់យ៉ាងល្អ ហើយពួកយើងក៏ត្រៀមខ្លួនរួចរាល់ហើយ៕"

ប្រភព៖ Beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T