ដូចរួចផុតពីសេចក្តីស្លាប់ គ្រាន់តែ សូ ដានីតា ចុះផុតពីឡានបានបន្តិច ស្រាប់តែឡានដឹកទំនិញមកបុក អស់មួយចំហៀង (មានវីដេអូ)

//s5.kh1.co/d2/d2ae31d8642f18ebabbc997fb21781c49cea399c.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើតាមការបង្ហោះវីដេអូឃ្លីបមួយរបស់កញ្ញា សូ ដានីតា កាលពីយប់មិញនេះ ពីហេតុ​ការណ៍ ​គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តរបស់តារាសម្ដែងស្រី និងតារាចម្រៀងរូបនេះបានចតមួយកន្លែង ដើម្បីសម្រាកបន្ដិចនិងចូលបន្ទប់ទឹកផងនោះ ស្រាប់តែមានរថយន្តដឹកទំនិញធំមួយបើកស្របទិសគ្នា មកប៉ះឡានរបស់នាង ខ្ទេចអស់មួយចំហៀង ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។
 លើសពីនេះទៅទៀតនោះ ដោយទឹកដោះម្ដាយថ្លៃ បើតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះ មិនមានការប្រុងប្រយត្ន័នោះ សូម្បីតែខ្លួននាងផ្ទាល់ក៏ជួបរឿងអកុសលដែរ នេះបើតាមការរៀបរាប់របស់នាង នៅក្នុងការបង្ហោះវីដេអូនោះ។
 តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតគឺ កញ្ញា សូ ដានីតា មិនព្រមទទួលសំណងពីអ្នកបើកបរនោះទេ សូម្បីតែមួយរយរៀល ផ្ទុយទៅវិញគ្រាន់តែចង់ឲ្យដឹងពីកំហុសរបស់ខ្លួននិងបើកបរដោយចេះគោរពអ្នកដទៃ តែប៉ុណ្ណោះ ធ្វើឲ្យជនបង្កររំភើបចិត្តរហូតដល់ឈរយំចំពោះខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះស្ដែងឲ្យឃើញថា កញ្ញា សូ ដានីតា មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តធម៌ខ្លាំង ធ្វើឲ្យរំជួលចិត្តដល់ទស្សនាស្ទើរតែទប់ទឹកភ្នែកមិនបាន៕ 
ដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូឃ្លីបទាំងអស់គ្នា៖

សូ ដា នីតា 
សូ ដា នីតា 
សូ ដា នីតា 
សូ ដា នីតា 
សូ ដា នីតា 
សូ ដា នីតា 
អ្នកបើកឡាន
អ្នកបើកឡាន
អ្នកបើកឡាន
អ្នកបើកឡាន
អ្នកបើកឡាន រំភើបឡើងយំ 
អ្នកបើកឡាន រំភើបឡើងយំ 
សូដា នីតា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T