ធ្ងន់ណាស់មួយកែងគាស់នេះ!! ព្រំ សំណាង វាយជើងខ្លាំងប្រេស៊ីល ឲ្យសន្លប់ធំក្នុងទឹកទី២ (មានវីដេអូ)

//s6.kh1.co/eb/ebb7a924a7195a48d617ee65ff8afe8664473d5f.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ សិស្សគុនគីឡូធ្ងន់មកពីក្លិបឆ័ត្រយោង ៩១១ កីឡាករ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករជើងខ្លាំងឆ្លងដែនមកពីអាមេរិកខាងត្បូង ប្រទេសប្រេស៊ីល កីឡាករ PEREIRA ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនៅក្នុងទឹកចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធ និងក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែក្រោយចប់ទឺកទី១ ចូលទឹកទី២ភ្លាម ព្រំ សំណាង បានព្យាយាមសម្រុកខ្លាំងៗ រហូតបានប្រើកែងគាស់វាយទៅលើកីឡាករប្រេស៊ីល PEREIRA ឲ្យសន្លប់ និងបោះបង់ចោលការប្រកួតតែម្ដង៕

ចង់ឃើញថា ព្រំ សំណាង ប្រើកែងបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T