ឪខ្លា កូនខ្លា!! កូនស្រីបង្កើត អេ ភូថង ប្រើជង្គង់ហោះផ្ដួលកីឡាការិនីថៃ មិនឲ្យផុតទឹកទី៥ (មានវីដេអូ)

//s5.kh1.co/1c/1cbf64e10f1c8f86ff8a8871f5c944a2cd323652.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យកន្លងទៅ កូនស្រីបង្កើតរបស់អតីតស្ដេចប្រដាល់ អេ ភូថង កីឡាការិនី អេ យ៉ានុត បានប្រកួតឈ្នះកីឡាការិនីឆ្លងដែនមកពីប្រទេសថៃ ភិតសាយហ្វា ដោយផ្ដួលកីឡាការិនីថៃឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតរវាងកីឡាការិនីទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតទាំងស្រុង យ៉ានុត ហាក់មានប្រៀបជាងកីឡាការិនីថៃ ដោយបានចេញអាវុធវាយទៅលើកីឡាការិនីថៃបានច្រើន។ ខណៈការប្រកួតអូសបន្លាយដល់ទឺកទី៥ យ៉ានុត បានប្រើជង្គង់ហោះ វាយទៅលើកីឡាការិនីថៃ ឲ្យបោះបង់ការប្រកួតតែម្ដង ក្រោយកញ្ញាអាជ្ញាកណ្ដាល អ៊ិន វិចិត្រ រាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបាន។

ចង់ឃើញថា អេ យ៉ានុត ប្រើជង្គង់បានល្អយ៉ាងនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T