អាយុទើបតែ២១ឆ្នាំ ប៉ុន្តែតារាសម្ដែងវ័យក្មេង Sky ល្បីឈ្មោះខ្លាំង និងសង្ហាមិនណយទេ

//s4.kh1.co/52/5254f3d073f08cb7d6364450a195972895954876.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា​មានតារាចំណូលថ្មី ដែលពោរពេញទៅដោយសមត្ថភាពជាច្រើន កំពុងតែប្រជែងគ្នារះនៅលើវិថីសិល្បៈ ដោយក្នុងនោះដែរ តារាប្រុសវ័យ២១ឆ្នាំ លោក ​Sky Wongravee ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា លោក Sky បង្ហាញខ្លួនពេញលេញ នៅក្នុងវិស័យសិល្បៈទើបតែបានមិនប៉ុន្មានក៏ពិតមែន ប៉ុន្តែលោកអាចឆក់យកបេះដូងអ្នកគាំទ្រគ្រប់គ្នា បានយ៉ាងឆាប់រហ័ស ដោយសារតែទេពកោសល្យការសម្ដែងដ៏ប៉ិនប្រសព្វ ហើយថែមទាំងបូករួមជាមួយរូបរាងដ៏ស្រស់សង្ហារបស់លោកទៀតផងដែរ។

ជាក់ស្តែង ក្រោយពីលេចមុខសម្ដែងក្នុងខ្សែភាពយន្ត «My Ambulance» ដែលជាខ្សែភាពយន្តកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងនោះ ក៏បានធ្វើឲ្យប្រជាប្រិយភាពរបស់តារាប្រុសដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ ក៏កាន់តែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់តែម្ដង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Sky
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T