ចាក់ចំបេះដូងប្រុសៗ? បើមនុស្សស្រីណា មិនចេះមើលប្រុសស្មោះ ឬប្រុសព្រាន រៀនមើលចំណុចខាងក្រោម

//s5.kh1.co/46/460672c515f4bdfa7e70c6a4f94aacb80b62ce61.jpg
យល់ដឹង

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជាការពិត ចំពោះសេចក្តីស្នេហា តែងតែត្រូវការ ឲ្យមនុស្សសងខាង មានការស្មោះត្រង់ លើគ្នាទៅវិញទៅមក ទើបអាចដើរផ្លូវ និងកាន់ដៃគ្នា ឆ្ពោះទៅកាន់ ថ្ងៃអនាគតបាន។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ដៃគូស្នេហា ជាពិសេសមនុស្សប្រុស​តែងតែ មានចិត្តមិនត្រង់ ទៅលើគូស្នេហ៍របស់ខ្លួន ដោយជួនកាល មានស្នេហាទី៣ ឬលួចលាក់ ជាមួយនឹងមនុស្សផ្សេងក៏មាន រហូតស្នេហាមួយនេះ បែកបាក់គ្នា មិនអាចដូចដើមក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចទាំងអស់នេះហើយបានធ្វើឲ្យ មនុស្សស្រីមួយចំនួន មានការខ្លាចរអារ ទៅលើរឿងស្នេហា រហូតពួកគេ សម្រេចចិត្តឲ្យនៅលីវមួយរយៈ ព្រោះខ្លាចជួបមនុស្សប្រុស ផិតក្បត់ទៀត។

ប៉ុន្តែថ្ងៃនេះ អ្នកក៏អាចជ្រាបដឹងខ្លះៗ ថាតើប្រភេទមនុស្សប្រុសបែបណា ដែលអាចបញ្ជាក់ថាប្រុសព្រាន ចិត្តមិនស្មោះ? តោះចាំកាល់ តាមដានទាំងអស់គ្នា៖

១) ប្រុសអ្នកមានខ្លាំង៖ មិនមែនទាំងអស់ តែក៏អាចនិយាយបានថា មួយចំនួនធំផងដែរ សម្រាប់មនុស្សប្រុសអ្នកមាន ដែលពួកគេ គិតថា នៅពេលពួកគេអ្នកមាន មិនខ្វះមនុស្សស្រីមកស្រលាញ់ពួកគេនោះឡើយ។ ព្រោះគេគិតថា មនុស្សស្រីៗ មិនមែនស្រលាញ់ពួកគេ គឺស្រលាញ់តែលុយ ដូច្នេះទើបធ្វើឲ្យ អារម្មណ៍ព្រាន កើតឡើង លើមនុស្សប្រុសអ្នកមានច្រើនជាង។

២) មនុស្សប្រុសញៀនបណ្តាញសង្គម៖  ជាការពិត ឲ្យតែមនុស្សណា ញៀននឹងបណ្តាញសង្គម គឺមានទំនោរជួបនឹងមនុស្សថ្មី ប្លែកមុខជានិច្ច។ ជាពិសេស នៅពេលពូកគេ ជួបនឹងមនុស្សណាម្នាក់ដែលត្រូវចិត្ត ពួកគេ អាចនិយាយជាមួយគ្នា កាន់តែយូរទៅៗ រហូតក្លាយជាមនុស្សប្រុសព្រាន ក្បត់ចិត្តសង្សារ ដោយមិនដឹងខ្លួនក៏ថាបាន។

៣) មនុស្សប្រុស ធ្លាប់អស់ជំនឿចិត្តពីមុន៖ ពេលខ្លះ មនុស្សប្រុស ក៏ធ្លាប់មានអារម្មណ៍ថា ឈឺចាប់ អស់ជំនឿ នឹងមនុស្សស្រីកាលពីមុនផងដែរ រហូតពួកគេ ព្យាយាមកែប្រែខ្លួនឯង ទៅជាមនុស្សថ្មី។ ហើយពួកគេ​បែរជា មានទំនោរ ទៅជាអារម្មណ៍ព្រានទៀតផង ព្រោះពួកគេ ខ្លាចភាពឈឺចាប់ និងភាពអស់ជំនឿ ដូចកាលពីមុន ដែលពួកគេ បានជួបប្រទះ។ ដូច្នេះបើសិន មនុស្សស្រីណាម្នាក់ ក្លាយជាសង្សារ នៃមនុស្សប្រុសប្រភេទនេះ វាពិបាកបន្តិចហើយ ព្រោះពូកគេ កំពុងតែប្រើអារម្មណ៍ខ្លួនឯង ទៅជាមនុស្សផ្សេងមួយទៀត។ ប៉ុន្តែ ការតស៊ូ ជំនះ និងភាពស្មោះត្រង់របស់មនុស្សស្រី ក៏អាចទាញបេះដូងកាលពីមុន របស់ពួកគេ មកវិញបានដែរ។

៤) មនុស្សប្រុស ជុំវិញដោយមនុស្សស្រី៖ បើមនុស្សប្រុស ឧស្សាហ៍ធ្វើការ ឬធ្វើដំណើរកម្សាន្ត ទៅណាជិតឆ្ងាយ ជាមួយនឹងមនុស្សភេទផ្ទុយគ្នាច្រើន គឺជៀសមិនផុត ក្នុងការក្លាយខ្លួនជាមនុស្សប្រុសព្រាននោះទេ ដោយភ្លេចគិតថាខ្លួនមានសង្សារ ក៏ថាបាន។ 

យ៉ាងណាមិញ ចំណុចទាំងអស់នេះ គ្រាន់តែបង្ហាញថា ប្រភេទប្រុសព្រាន បែបណា ហើយក៏មិនប្រាកដថា វានឹងដូច១០០ភាគរយ នោះដែរ។ ប៉ុន្តែក៏នៅមានមនុស្សប្រុសស្មោះ នៅលើលោកយើងផងដែរ សំខាន់លើខ្លួនឯង ថានឹងចេះស្វែងយល់ និងសិក្សាដល់កម្រិតណា ទម្រាំយកមនុស្សប្រុសម្នាក់ មកធ្វើជាសង្សារ ឬជាមនុស្សក្នុងថ្ងៃអនាគត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T