អាល្លឺម៉ង់៖ កីឡាករល្បីឈ្មោះ និងជាអ្នកនាំលេងរបស់ Borussia Dortmund កីឡាករ Marco Reus បានប្រាប់ការគិតរបស់គេថា កីឡាករដែលល្អបំផុតគឺខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ថែមលើសពីនេះ ជម្រើសជាតិអាល្លឺម៉ង់ Reus ក៏សង្ឃឹមថា Messi នឹងអាចលេងឲ្យ Barcelona ក្នុងជំនួបពានរង្វាន់ UEFA Champions League ជាមួយ Dortmund នៅយប់ថ្ងៃអង្គារ៍នេះ។

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួត នៅទីក្រុង Dortmund កាលពីថ្ងៃច័ន្ទម្សិលមិញ Reus បាននិយាយថា៖
“ខ្ញុំនឹងសប្បាយចិត្តបើសិនជា Messi ចូលលេងបាន។ គេគឺជាកីឡាករល្អបំផុតនៅលើលោក។”

យ៉ាងណាមិញ Messi មិនទាន់ប្រាកដថានឹងអាចចូលលេងក្នុងជំនួបជាមួយ Dortmund នោះទេ ដោយសារតែគេមិនទាន់ជាសះស្បើយពីរបួស ប៉ុន្តែគេក៏បានធ្វើដំណើរមកកាន់ទឹកដីអាល្លឺម៉ង់ជាមួយមិត្តរួមក្រុម Barcelona ផ្សេងទៀតដែរ។
គួរបញ្ជាក់ផងដែរថា Dortmund នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona ក្នុងជំនួបបើកឆាក UEFA Champions League ពូល F នៅវេលាម៉ោង ២ រំលងអាធ្រាត្រ យប់ថ្ងៃអង្គារ៍នេះ៕
ប្រភព៖ FoxSportsAsia