ក្រុមហ៊ុន EZECOM ផ្តល់ប្រាក់ ២០ លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ!

//s4.kh1.co/cb/cbf48d979591b286f598d179f095e61b9013cc36.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទីសុក្រ ទី១៣ ខែកញ្ញា កន្លងទៅលោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM រួមនឹងក្រុមការងារបានទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងនាំយកទឹកប្រាក់បរិច្ចាគចំនួន ២០ លានរៀល អាវយឺត មួក និងប៊ិចមួយចំនួនធំ ក្រោមគម្រោង EzeCare។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹកប្រាក់២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
ទឹកប្រាក់២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
ទឹកប្រាក់២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
ទឹកប្រាក់២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

ក្រុមការងាររបស់ក្រុមហ៊ុន EZECOM បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ហើយលោកវេជ្ជបណ្ឌិតក៏បានសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងដឹកនាំដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរ​។ ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន EZECOM ដែលបានចូលរួមទ្រទ្រង់ការព្យាបាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ។

ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖

“កុមារ គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍របស់កុមារ​គ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរ បាននឹងកំពុងបំពេញបេសកកម្មយ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ដែលបានសង្គ្រោះជីវិត និងដោះស្រាយវិបត្តិសម្រាប់គ្រួសារកម្ពុជាជាច្រើន ជាពិសេសគ្រួសារដែលខ្វះលទ្ធភាពព្យាបាល”។

លោកបានបន្ថែមថា៖

“ការនាំយកទឹកប្រាក់មកបរិច្ចាគជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយបន្ថែមទៀតពីក្រុមហ៊ុន EZECOM ដែលតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ EZECOM មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់​ក្នុងវិស័យឯកជនតាមរយៈការផ្តល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់កម្រិតអាជីវកម្មប៉ុណ្ណោះទេ តែយើងក៏បានចូលរួម​យ៉ាងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសក្នុងវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងបរិស្ថាន ស្របតាមគោលការណ៍ CSR របស់យើង។តាមរយៈគម្រោង EzeCare ដែលយើងបានផ្តួចផ្តើមក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន EZECOM នឹងពង្រីកវិសាលភាពនៃ​សកម្មភាពសង្គមរបស់ខ្លួនអោយកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជ្រោមជ្រែងសហគមន៍នានានៅកម្ពុជា ដែលត្រូវការជំនួយខ្លាំងបំផុត។ គម្រោង EzeCare គឺជាគម្រោងថ្មីរបស់ EZECOM ដែលនឹងរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនីមួយៗយើងនឹង​ធ្វើយុទ្ធនាការអ្វីមួយ ដើម្បីលើកស្ទួយសហគមន៍កម្ពុជា តួយ៉ាងដូចជា ការគាំទ្រ និងលើកកម្ពស់មន្ទីរពេទ្យកុមារអង្គរ ដែលយើង​បានធ្វើឡើងក្នុងឆ្នាំនេះ”។

ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃគម្រោង EzeCare ដែលបានចាប់ផ្តើមឡើងកាលពីឆមាសទី១ នៃឆ្នាំ២០១៩ មិនគ្រាន់តែជាការបរិច្ចាគទឹកប្រាក់ ២០ លាន ជូនមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផលិតវីដេអូខ្លី និងមាតិកាមួយចំនួនទៀត ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសកម្មភាពដ៏សំខាន់របស់មន្ទីរពេទ្យក្នុងការ​ផ្តល់ការព្យាបាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃ ក៏ដូចជាអំពាវនាវឱ្យសាធារណៈជនចូលរួមគាំទ្រ និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលពឹងផ្អែកជាខ្លាំងលើជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។

ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ
ដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរ

ជាទីបញ្ចប់ សម្រាប់បងប្អូនដែលចង់ស្វែងយល់បន្ថែម និងតាមដានជាមួយគម្រោង EzeCare សូមចូលទៅ Like ផេចហ្វេសប៊ុក​របស់ EZECOM (facebook.com/ezecom) និងសូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈវេបសាយ www.angkorhospital.org និងលេខទូរស័ព្ទ 063 963 409៕

វីដេអូអំពីគម្រោង EzeCare ឆ្នាំ២០១៩៖ www.youtube.com/watch?v=7Ls9fc-CINQ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T