Barcelona បានបដិសេធ ក្នុងការនាំចូលជួរមុខរូបនេះពី Man UTD សម្រាប់ទីផ្សាររដូវក្ដៅ!!

//s4.kh1.co/88/88eefe1797614bf8e006038037c4ae4be5543e46.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានបដិសេធក្នុងការនាំចូលខ្សែបម្រើជម្រើសជាតិបារាំងរបស់ក្រុម Manchester United កីឡាករ​ Paul Pogba សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលទើបតែកន្លងផុតទៅ ខណៈដៃគូប្រជែងក្នុងក្របខណ្ឌ La Liga ក្លិប Real Madrid ចង់បានកីឡាកររូបនេះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពីសារព័ត៌មាន Don Balon បានឲ្យដឹងថា Pogba បានសន្ទនាគ្នាជាមួយ Messi ដោយរូបគេចាប់អារម្មណ៍ក្នុងការមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona។ រឿងនេះកើតឡើងក្រោយពេលដែល Real Madrid បានបរាជ័យក្នុងការនាំយករូបគេទៅកាន់ទឹកដីអេស្ប៉ាញ ខណៈរូបគេហាក់មានចេតនាក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford របស់ Man UTD ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

Pogba និង Messi
Pogba និង Messi

យ៉ាងណា បើតាមភ្នាក់ងារសារព័ត៌មានកីឡារបស់ប្រទេសអេស្ប៉ាញបានរាយការណ៍មកថា Barcelona មិនបានចាប់អារម្មណ៍ទៅលើខ្សែបម្រើដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 នោះទេ ដោយម្ចាស់ជើងឯក La Liga រដូវកាលមុនមួយនេះចង់នាំចូល Mbappe និង Neymar ទៅវិញទេ។ និយាយឲ្យងាយយល់គឺ Barcelona ចង់បានខ្សែប្រយុទ្ធ មិនមែនខ្សែបម្រើនោះទេ ដែលនេះជាមូលហេតុដែលលោក Ernesto Valverde មិនបានដាក់ការចង់បាន Pogba មកកាន់កីឡដ្ឋាន Camp Nou។

Pogba
Pogba

គួរបញ្ជាក់ផងដែរថា Pogba គឺជាប្រធានបទក្ដៅសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលទើបតែកន្លងផុតទៅ ដោយមានព័ត៌មានជាច្រើនលេចឭមកថា ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះអាចនឹងចាកចេញពីបិសាចក្រហម ប៉ុន្តែរហូតមកដល់ទីផ្សារដោះដូរកីឡាករបានបិទបញ្ចប់ Pogba នៅតែបន្តលេងឲ្យ Man UTD ដដែល៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T