កូរ៉េខាងត្បូង ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ថ្មីៗនេះភ្នាក់ងារផលិតកម្ម ដែលគ្រប់គ្រងតារាស្រី Jessica សម្រាប់តែប្រកាសថា នាងត្រៀបត្រលប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី នៅថ្ងៃទី ២៦ ខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជិត ១ឆ្នាំហើយ ចាប់តាំងពីនាងបានចេញចម្រៀង លើកចុងក្រោយបង្អស់កាលពីចុងឆ្នាំមុន។

សម្រាប់បទថ្មីនេះផងដែរ ផលិតកម្មបានបង្ហើបថា នាងបានធ្វើការសហការ ជាមួយសិល្បករដែលគ្រប់គ្នាស្មានមិនដល់ ធានាថាអ្នកគាំទ្រនឹងភ្ញាក់ផ្អើលតែម្ដង។

ភ្នាក់ងារផលិតកម្ម គ្រាន់តែចេញមកបង្ហើបព័ត៌មានតែប៉ុណ្ណេះ ប៉ុន្តែវាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកគាំទ្រ ជ្រួលច្របល់ចិត្តយ៉ាងខ្លាំង ព្រោះតែចង់ដឹងថា តើ Jessica នឹងសហការជាមួយតារារូបណា?

បើប្រិយមិត្តចង់ជ្រាបច្បាស់ មានតែរង់ចាំមើលទាំងអស់គ្នា នៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jessica
រូបភាព Jessica
រូបភាព Jessica
រូបភាព Jessica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]