សាហាវណាស់លោកព្រះ!! ថៃ ចូលមួយកែងបុកកាណូត សន្លប់ស្ដូកស្ដឹង ហៅលែងឭ (មានវីដេអូ)

//s4.kh1.co/e4/e45ee2622938c0d9c982b240f224734419806e96.png
កីទ្បា

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកប្រដាល់មកពីខេត្តបាត់ដំបង ឆៃ សារ៉ា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ឆៀង ឆៃ ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆៃ សារ៉ា ឈ្នះការប្រកួត
ឆៃ សារ៉ា ឈ្នះការប្រកួត

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនមានចេញក្បាច់ និងអាវុធគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែព្យាយាមស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ យ៉ាងណាចូលដល់ទឺកទី២ សិស្សគុនមកពីក្លិបក្រសួងការពារជាតិបានព្យាយាមប្រើកែងឆ្វេងវាយទៅលើកីឡាករថៃ​ រហូតបានប្រើកែងបុកកាណូតមួយ វាយចូលចំពេញ ធ្វើឲ្យ ឆៀង ឆៃ សន្លប់ស្ដូកស្ដឹង និងត្រូវលោកអាជ្ញាកណ្ដាល ឡុង វិបុល រាប់ដល់១០ ងើបមិនរួច៕

ចង់ឃើញថា ឆៃ សារ៉ា ប្រើកែងបុកកាណូត វាយទៅលើកីឡាករថៃបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពTheSEATVSportsHD

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T