Barca នឹងដាក់លក់ជម្រើសជាតិបារាំងម្នាក់ នៅទីផ្សារខែមករាខាងមុខ ខណៈក្លិបធំ ៣ កំពុងចាប់អារម្មណ៍

//s5.kh1.co/d6/d611bc9306c9a3c5127cdf649f0297e0dcef51c1.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona នឹកដាក់លក់ខ្សែការពារជម្រើសជាតិបារាំងកីឡាករ Samuel Umtiti សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ខណៈកីឡាកររូបនេះក៏មានព័ត៌មានថានឹងចាកចេញពីតំបន់កាតាឡាន់តាំងពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

យ៉ាងណាមានក្លិបធំៗចំនួន ៣ បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររូបនេះ រួមមាន Arsenal, Manchester United និង Juventus។

ក្នុងចំណោមក្លិបទាំង ៣នេះ Juventus អាចមានភាគរយខ្ពស់ជាងគេក្នុងការប្រជែងយក Umtiti ដោយសារតែហេតុផលថា ខ្សែការពារជួរមុខរបស់សេះបង្កង់ Giorgio Cheillini  បានរងរបួសអំឡុងការប្រកួតបើកឆាក Serie A ដែលត្រូវការពេលវេលាយូរក្នុងការសម្រាកព្យាបាល។ ដូច្នេះ Umtiti ទំនងនឹងជំនួសកន្លែងរបស់ Chiellini ដោយចាប់ដៃគូជាមួយ De Ligt។

  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

គួរឲ្យដឹងដែរថា Barcelona បានទិញ Umtiti ពី Lyon កាលពីឆ្នាំ២០១៦ ដោយគិតមកទល់ពេលនេះ ខ្សែការពារកណ្ដាលរូបនេះចូលលេងបាន ៦៣ប្រកួត និងរកគ្រាប់បាល់បាន ២គ្រាប់៕

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T