ទៀតហើយ! ក្រុម Mamamoo រងការរិះគន់ក្រោយសម្តែងដាក់ ច្រវ៉ាក់.កអ្នករាំប្រុស២នាក់ដូចសុនខ! (មានវីដេអូ)

//s4.kh1.co/fa/fa205cbfaf69d1bc5466d560e8611d1b49a7f8ff.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Mamamoo បានលើកយកនូវបទចម្រៀង «Good Luck» របស់ក្រុមចម្រៀងរៀមច្បង AOA មកសម្តែងបានយ៉ាងឡូយអស្ចារ្យ ធ្វើឲ្យកក្រើកឆាក «Queendom»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការកោតសរសើរជាច្រើន ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ ស្រាប់តែក្នុងនោះ ក៏មានបណ្តាអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនតូចផ្សេងទៀត បានធ្វើការចាប់អារម្មណ៍ និងរិះគន់នៅលើការចំណុចមួយ ត្រង់ការសម្តែងឆាកទោលរបស់ Moonbyul សមាជិកក្រុម Mamamoo ។

ក្រុមចម្រៀង  Mamamoo
ក្រុមចម្រៀង  Mamamoo

ជាក់ស្តែង នៅត្រង់កន្លែងដែល Moonbyul បានរ៉េបនោះ គឺនាងបានស្លៀកឈុតសម្លៀកស្ទាយ៍បុរស និងបានកាន់ខ្សែច្រវ៉ាក់ពីរដែលបានពាក់ជាប់ក របស់អ្នករាំប្រុសចំនួនពីររូប ក្រវីចុះក្រវីឡើងរួចដើរទៅមុខយ៉ាងមានអំណាច។

ដោយត្រង់ចំណុចនេះហើយ ទើបបង្កឲ្យមានការចម្រូងចម្រាសនៅលើបណ្តាញអ៊ីនធឺណែត ដោយមានមនុស្សមួយចំនួនបានធ្វើការប្រៀបធៀប ដោយបាននិយាយថា៖

«យល់ស្រប, បើសិនជាតារាចម្រៀងប្រុសដាក់ច្រវ៉ាក់.កអ្នករាំស្រីដើរដូចជាសត្វឆ្កែនៅលើឆាក បែបនេះវិញ ប្រាកដណាស់នឹងមានព័ត៌មានចុះផ្សាយភ្លាមៗតែម្តង។ តើយើងកំពុងរស់នៅក្នុងសតវត្សរ៍អ្វីហើយ ពួកគេនៅតែរាំស្ទាយ៍បែបនេះទៀត?»

Moonbyul សមាជិកក្រុម Mamamoo
Moonbyul សមាជិកក្រុម Mamamoo

ពួកគេបានបន្តទៀតថាចំពោះជំនួញនៃវិស័យសិល្បៈ គឺមានស្តង់ដាទ្វេរ៖

«ពួកគេបានចាត់ទុកថា ស្រីដែលគ្រប់គ្រប់លើបុរស គឺជាមនុស្សស្រីមានអំណាច Girl Crush ប៉ុន្តែបើបុរសគ្រប់គ្រងលើស្រ្តីវិញ គឺជារឿងដែលគួរឲ្យស្អប់...»។

ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចេញមុខការពារនិងគាំទ្រ ក្រុមចម្រៀងនារី Mamamoo ដោយថាទាំងនេះគឺគ្រាន់តែជាការសម្តែងនៅលើឆាកតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងធំដុំអ្វី ដែលត្រូវមកគិតវែងឆ្ងាយបែបនេះនោះដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Moonbyul សមាជិកក្រុម Mamamoo
Moonbyul សមាជិកក្រុម Mamamoo
Moonbyul សមាជិកក្រុម Mamamoo
Moonbyul សមាជិកក្រុម Mamamoo
ក្រុមចម្រៀង  Mamamoo
ក្រុមចម្រៀង Mamamoo
ក្រុមចម្រៀង  Mamamoo
ក្រុមចម្រៀង Mamamoo
ក្រុមចម្រៀង  Mamamoo
ក្រុមចម្រៀង Mamamoo
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T