ល្អមើលសាហាវ បុកមួយទំហឹងហ្មង!! សុខ ធី ប្ដូរគ្នាទៅវិញទៅមកជាមួយថៃ កក្រើកសង្វៀន (មានវីដេអូ)

//s4.kh1.co/68/68100cdcf829850f1a10d1f7b796d3f7f9e00587.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅ កូនសិស្សរបស់លោកគ្រូ សាន សៅយ៉ាន់ កីឡាករ សុខ ធី បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ទ្រីផេត ដោយពិន្ទុ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ ៥ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងលក្ខណៈវិលជុំសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា សុខ ធី និងកីឡាករថៃ ទ្រីផេត បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត សុខ ធី ឈ្នះ ទ្រីផេត ដោយពិន្ទុ។

អ្នកគាំទ្រចូលរួមទស្សនាផ្ទាល់
អ្នកគាំទ្រចូលរួមទស្សនាផ្ទាល់

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T