រៀបការហើយភ្លាម ស៊ឹម សូលីកា ដឹកដៃស្វាមី ទៅកសាងភាពផ្អែមល្ហែមភ្លែត

//s4.kh1.co/82/82ac826290f6ad5fc1b4e1d0664fb0927170ca63.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កំពត៖​​ ក្រោយពីបានរួមរស់ ស្គាល់ចិត្តថ្លើមគ្នា អស់រយៈពេលច្រើនឆ្នាំរួចមក តារាស្រី ស៊ឹម សូលីកា បានសម្រេចចិត្តរៀបមង្គលការជាមួយនឹង លោក អេង ឬទ្ធី យ៉ាងអធិកអធមតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ធ្វើឲ្យប្រិយមិត្តរាល់គ្នា លួចមានចិត្តច្រណែន ជាមួយជីវិតគូ ដ៏មានន័យផ្អែមល្ហែម និងតែងតែបង្ហាញពី សកម្មភាពស្វីតៗជាប្រចាំផងដែរ។ជាក់ស្ដែង បន្ទាប់ពីថ្ងៃអាពាហ៍ពិពាហ៍កន្លងផុត បានប៉ុន្មានថ្ងៃ ស៊ឹម សូលីកា បានដឹកដៃស្វាមីបណ្ដូលចិត្ត ទៅសាងអនុស្សារ៍ នៅឯទឹកដីកែប ជាមួយនឹងកូនស្រីធំ ទន្ទឹមខ្លួនដ៏ស្រស់សោភា។

បន្ថែមពីនេះដែរ ចំពោះដំណើរកម្សាន្តលើកនេះ មើលទៅពោរពេញដោយ ក្ដីសុខសុភមង្គលយ៉ាងខ្លាំង ដោយតារាស្រីរូបនេះ បានបញ្ចេញកាយវិការកៀកកើយស្វាមី ប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រងតែម្ដង។

ដោយឡែក គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម បានបណ្ដាលឲ្យហ្វេនៗមិនតិចទេ ប្រាថ្នាចង់បានជីវិតគ្រួសារ ដ៏មានន័យដូចស៊ឹម សូលីកា ដែលមានស្វាមីចេះ យល់ចិត្តថ្នាក់ថ្នមបែបនេះ៕

ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម៖

ស៊ឹម សូលិកា និងស្វាមី
ស៊ឹម សូលិកា និងស្វាមី
គ្រួសាររបស់ ស៊ឹម សូលិកា 
គ្រួសាររបស់ ស៊ឹម សូលិកា 
គ្រួសាររបស់ ស៊ឹម សូលិកា ពេលទៅលេងកែប 
គ្រួសាររបស់ ស៊ឹម សូលិកា ពេលទៅលេងកែប 
ស៊ឹម សូលិកា ពេលទៅលេងកែប
ស៊ឹម សូលិកា ពេលទៅលេងកែប
 ស៊ឹម សូលិកា និងស្វាមី ពេលទៅលេងកែប 
 ស៊ឹម សូលិកា និងស្វាមី ពេលទៅលេងកែប 
 ស៊ឹម សូលិកា និងស្វាមី ពេលទៅលេងកែប 
 ស៊ឹម សូលិកា និងស្វាមី ពេលទៅលេងកែប 
ស៊ឹម សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T