ឮ​ប្អូន​ស្រែ​កថា​ «​ជួយ​ផង​ៗ»​ ខំ​ហែល​ទៅ​ជួយ​ស្រាប់តែ​…​អនិច្ចា !

//s4.kh1.co/b5/b523a2f8c31d11423a19ec3e2611a6af072460d5.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ធំ​ ៖ ​បី​នាក់​នាំ​គ្នា​ទៅ​ដាក់​មង​ខ្យល់​បក់​លិច​ទូក​ស្លាប់​ម្នាក់នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តំបន់​អូរ​អណ្តែង ក្នុងភូមិ​សាស្ត្រ​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ។ សព​ជន​រង​គ្រោ​ឈ្មោះ អាត កវី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សូ​រី​យា ឃំុ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ការ​បំភ្លឺ​ពី​បងថ្លៃ​ឈ្មោះ ណា​ង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ២០​ឆ្នាំ​ បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា រូបគេ​ជាមួយ​ឈ្មោះ លន លឹ​ម ភេទ​ប្រុស​អាយុ​២២​ឆ្នាំ និងឈ្មោះ អាត កវី ជា​ប្អូនថ្លៃបាន​ផឹកស្រា​ទាំងអស់​គ្នា រួ​ច​ក៏​នាំ​គ្នា​អុំទូក​ទៅ​ដាក់​មង​នៅ​តំបន់​ខាង​លើ នៅ​ពេល​រាយ​មង​រួច​ហើយក៏​នាំ​គ្នា​អុំទូក​ត្រឡប់​មក​ផ្ទះ ខណៈនោះ​ស្រាប់តែ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំងធ្វើឱ្យ​លិច​ទូករូបគេ​បាន​ខំ​ស្ដារទូក ចំណែក​ម្នាក់​ទៀត​បាន​ហែល​ទឹក​ទៅ​ឆ្ងាយ​ដោ​យ​ខ្យល់ខ្លាំងរូបគេស្ដារទូក​មិន​ទាន់​បាន​ផង ស្រាប់តែឮសំលេងឈ្មោះ អាត កវី ស្រែកឱ្យ​ជួយ​ផង​ៗ។

ភ្លាម​នេះ​គេ​បាន​ហែល​ទៅ​ជួយ​បាន​ប្រហែលជា​១០​ម៉ែត្រ​ហត់​ខ្លាំង​ពេក​ទៅ​មិន​រួចក៏​ទុក​ប្អូនថ្លៃ​ចោលហើយ​ខំ​ហែល​មក​ដី​គេា​ក​ជាមួយ​ឈ្មោះ លន លឹ​ម និងទៅ​ហៅ​បងប្អូន​ឲ្យ​ទៅ​ជួយ​រកឈ្មោះ អាត កវី បាន​ប្រហែលជា​១​ម៉ោង ទេី​ប​ឃេី​ញ​បងប្អូន​បានមក​នាំ​គ្នា​ជួយ​រកតែ​មិន​ឃេី​ញ លុះ​ថ្ងៃ​ទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ទើបរក​ឃេី​ញ​សាកសព​។

ពេល​ទទួល​ព័​ត៌​៌​មាន​ភ្លាមកម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​តាំង​ក្រ​សៅចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​មាន​ឈាម​ហូរ​ចេញពី​រន្ធ​ច្រមុះ​លាយ​ជាមួយ​លំអង​ដី​និង​ពោះ​ហេី​ម​តឹង សន្និដ្ឋាន​បាន​ថា​ ​ជន​រង​គ្រោះស្លាប់​ដោយសារ​លង់ទឹកមិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

https://s4.kh1.co/__image/w=650,h=380,q=100/b5/b523a2f8c31d11423a19ec3e2611a6af072460d5.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T