ច្រណែនអត់? Hailey បង្ហោះរូបយ៉ាងស្វីតកប់គម្រប់ខួប១ឆ្នាំ ក្លាយជាប្រពន្ធ Justin!

//s4.kh1.co/38/38f8b0856c879261f7595c64b4e865f60affc2b4.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ តារាម៉ូដែលវ័យក្មេងល្បីឈ្មោះ Hailey Baldwin បានបង្ហោះនូវរូបថតពោរពេញទៅដោយភាពផ្អែមល្ហែម យ៉ាងជ្រាលជ្រៅជាច្រើនសន្លឹក នៅលើ IG Story ផ្ទាល់ខ្លួនជាមួយនឹងស្វាមីទីជាស្រលាញ់របស់នាង ​គឺតារាចម្រៀងប្រុសលំដាប់ពិភពលោក Justin Bieber 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅលើការបង្ហោះនោះផងដែរ Hailey បានភ្ជាប់មកនូវជាមួយអត្ថន័យយ៉ាងផ្អែមល្ហែម ដោយបានសរសេរថា៖

«រយៈពេល១ឆ្នាំ ក្លាយជាប្រពន្ធរបស់បង។»

តួយ៉ាងតាមរយៈអត្ថន័យ ក៏ដូចជារូបថតដ៏គួរឲ្យស្រលាញ់ទាំងនេះ បានធ្វើអ្នកគាំទ្រចងចាំថា តាមពិតទៅនៅថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបនៃការរៀបអាពិពាហ៍ពិពាហ៍ បានរយៈពេល១ឆ្នាំរបស់ តារាហូលីវូដវ័យក្មេងទាំងពីរដួងនេះសោះ។ បន្ថែមពីនេះ ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនក៏បានធ្វើការស៊ែរ និងផ្ញើសារជូនពរចំពោះស្នេហារបស់ Idol មួយគូនេះផងដែរ។

Hailey និង Justin បង្ហោះរូបអបអរគម្រប់ខួបរៀបការបាន ១ឆ្នាំ

គួររម្លឹកផងដែរថា នៅថ្ងៃនេះកាលពីមួយឆ្នាំមុន គេបានប្រទះឃើញ Justin Bieber និង Hailey Baldwin បានដឹកដៃគ្នាដើរចូលទីស្នាក់ការក្នុងរដ្ឋកាលីហ័្វរញ៉ា សហរដ្ឋអាមេរិក ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការរបស់ពួកគេ។

ហើយក្នុងនោះ ក៏មានសាក្សីជាច្រើន បានអះអាងថា ពួកគេបានឃើញ Justin ស្រែកយំទៅកាន់ Hailey ដោយក្តីរំភើបចិត្តសប្បាយរីករាយ នៅក្នុងទីស្នាក់ការនោះ បន្ទាប់ពីពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍យ៉ាងរួចរាល់ជាផ្លូវការ ថែមទៀងផងដែរ៕

Hailey និង Justin
Hailey និង Justin
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T