ខួបកំណើតរបស់ ឱក សុគន្ធកញ្ញា ឆ្នាំនេះពិសេសណាស់

//s4.kh1.co/05/054b0046394f6f19a59d675543a044d30e7cfab5.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីលំដាប់កំពូល ដែលពោរពេញដោយសមត្ថភាពសិល្បៈ គួរឲ្យសរសើរ និងបានឆាបយកបេះដូងពីអ្នកគាំទ្របានគ្រប់មជ្ឈដ្ឋានតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ តារាស្រីជួរមុខរូបនេះ​ កាន់តែធ្វើឲ្យប្រិយមិត្ត ចាប់អារម្មណ៍ខ្លាំងឡើងៗ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសសង្ហាថ្ពាល់ខួចមានមន្នស្នេហ៍ លោក អ៊ឹង សុខលី​ ដែលចេះយល់ចិត្តថ្នាក់ថ្នមនាង មិនឲ្យមានការទាស់ចិត្តទេ។

ទន្ទឹមនឹងនេះដែរ ថ្ងៃនេះជាថ្ងៃខួបកំណើត វ័យ៣២ឆ្នាំរបស់ ឱក សុគន្ធកញ្ញា ដែលត្រូវនឹងបិណ្ឌទី១ផងនោះ  ទើបនាង និងស្វាមីបណ្ដូលចិត្ត ព្រមទាំងក្រុមគ្រួសារ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងទឹកមុខដ៏ស្រស់ថ្លាគ្រប់គ្នា មើលទៅពោរពេញដោយ សុភមង្គលតែម្ដង។

អ្វីដែលពិសេស ស្វាមីរបស់ ឱក សុគន្ធកញ្ញា​ បានបង្ហោះសារដ៏មានអត្ថន័យជ្រាលជ្រៅថា៖ ​

 «ថ្ងៃនេះបានជូនមនុស្សស្រី ជាទីស្រលាញ់នៃខ្ញុំ ក្នុងថ្ងៃបិណ្ឌទី១។ រីករាយថ្ងៃកំណើត អនាគតម៉ាក់ៗ Charlie» ។

គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗមិនតិចទេ លួចច្រណែននឹង កញ្ញា គ្រប់គ្នា ដែលទទួលបានជីវិតគ្រួសារដែលពោរពេញដោយសុភមង្គល និងស្វាមីយល់ចិត្តគ្រប់យ៉ាងបែបនេះ៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី យកចង្ហាន់ទៅវត្ត

Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T