ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព!

//s4.kh1.co/3f/3f1a946f693ba4038421ef5c09adf16c6508e155.jpg
នារី

 ១៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

គ្នា​យើង​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ ហាត់​យ៉ូហ្គា​ មាន​ប្រយោជន៍​​ច្រើនចំពោះ​សុខភាព ហើយ​បើ​ហាត់​បាន​​ត្រឹម​ត្រូវ និង​ដឹង​ពី​តិចនិក​បន្ថែម​​ទៀត​នោះកាន់​តែ​ប្រសើរ​សម្រាប់​សុខភាព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​លោក​​ស្រី​វេជ្ជបណ្ឌិត​​ Stacy Hunter ​ប្រធាន​ផ្នែក​សិក្សា​បេះដូង និង​សរសៃ​ឈាមនៃ​សាកលវិទ្យាល័យ​រដ្ឋ​តិច​សាស់របស់​អាមេរិក បាន​បង្ហាញ​លទ្ធ​ផល​សិក្សា​ថ្មីឃើញ​ថា គ្នា​យើង​​ហាត់​​យ៉ូហ្គានៅ​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​ក្នុង​បរិស្ថាន​​មាន​កម្តៅ ៤០ ​អង្សារសេ​ នឹងទទួល​បាន​ប្រយោជន៍​សុខភាព​ច្រើន ពិសេស​អាច​ជួយ​បញ្ចុះសម្ពាធ​ឈាម បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង កម្ចាត់​ភាព​ស្រេ្តស និង​ស្រក​ទម្ងន់។

លទ្ធផ​ល​បាន​បង្ហាញ​បែប​​នេះ បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​ដឹក​នាំ​ដោយ​លោក​ស្រី Stacy Hunter បាន​តាម​ដានលើ​គ្នា​យើង​មួយ​ចំនួនមាន​វ័យ​ពី ២០​–៦៥ ​ឆ្នាំ ដោយ​ប្រើ​ពេល​​ហាត់​ប្រមាណ ​១២​ សប្តាហ៍ ទើប​ទទួល​បាន​​លទ្ធ​ផល​ប្រសើរ​​បែប​នោះ។ តែ​ទោះ​យ៉ាង​ណាលោក​ស្រី​វេជ្ជបណ្ឌិត ​នៅ​តែ​អះ​អាង​ថា នេះ​គ្រាន់​តែ​ជា​លទ្ធផល​បឋម​តែ​ប៉ុណ្ណោះ ពោលត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀតទើប​ហ៊ាន​អះអាង​ដោយ​ទំនុក​ចិត្ត​ទៅ​លើ​ការ​ហាត់​យ៉ូហ្គា​ក្នុង​សីតណ្ហភាព​ក្តៅ​ល្មម​ អាច​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​នោះ។

ជា​មួយ​គ្នា​នេះដែរ មាន​ការ​លើក​​ឡើង​ពី​ក្រុម​អ្នក​​ជំនាញ​ពី​សាកលវិទ្យាល័យ​ Wisconsin-La Crosse​ ចំពោះ​គ្នា​យើង​ហាត់​យូហ្គាដូច​ខាង​លើ​ថា​ គប្បីផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​មុន និង​ក្រោយពេល​ហាត់​ ព្រោះវិធី​ហាត់​ក្នុង​សីតុណ្ហភាព​ក្តៅ ប្រសិន​បើយើង​មិន​ធ្លាប់​ហាត់ និង​ពិបាក​ប្រឈម​ជា​មួយសីតណ្ហភាព​ក្តៅ​ទាំង​ខាង​ក្រៅ និង​ក្នុង​ខ្លួន។ ដូច​នេះផឹក​​ទឹកឲ្យ​បាន​ច្រើន​ ​រាង​កាយ​ទទួល​សំណើម​​គ្រប់​គ្រាន់ មុន​ពេល​ហាត់​ប្រាណ​ប្រភេទ​នេះ។ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T