Hazard និង Courtois ចង់ឲ្យកីឡាករឆ្នើម Chelsea ម្នាក់នេះ មកលេងនៅ Real Madrid ជាមួយគ្នា

//s5.kh1.co/a1/a1f737ea58e9162ad033e684be02edaa6a5d5d73.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Eden Hazard និងអ្នកចាំទី Thibaut Courtois ចង់ឲ្យអតីតមិត្តរួមក្រុមកាលពីនៅ Chelsea ជាមួយគ្នាកីឡាករជម្រើសជាតិបារាំង N’Golo Kante មកចូលរួមលេងឲ្យ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kante
កីឡាករ Kante

កីឡាករជម្រើសជាតិប៊ែលហ្សិកទាំង២រូបនេះ បានចាប់ដៃគ្នាផ្លាស់ពី Chelsea មកចូលរួមជាមួយ Real Madrid នៅឆ្នាំនេះ ដោយ Courtois ចូលរួមកាលពីខែមករាដើមឆ្នាំ ចំណែកឯ Hazard ចូលរួមអំឡុងទីផ្សាររដូវក្ដៅដែលទើបនឹងបិទបញ្ចប់។

ប្រភពពី The Athletic កីឡាករថ្លៃជាងគេរបស់ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅ Hazard និង Courtois ចង់ឲ្យខ្សែបម្រើ Kante មកចូលរួមលេងជាមួយពួកគេនៅទឹកដីអេស្ប៉ាញ។ ប្រភពដដែលបានបន្តឲ្យដឹងថា ពួកគេជឿថា Kante នឹងក្លាយជាជម្រើសទីមួយរបស់លោក Zidane ដែលចង់នាំចូល ក្រៅពីខ្សែបម្រើរបស់ Man UTD កីឡាករ Paul Pogba។  

Courtois និង Hazard
Courtois និង Hazard

Kante ធ្លាប់ត្រូវបាន Paris Saint-Germain និង Real Madrid ចង់បានកាលពីពេលមុន ប៉ុន្តែគេបានសម្រេចចិត្តនៅរួមរស់បន្តជាមួយតោខៀវ Chelsea ដោយនិយាយថាគ្មានកន្លែងណាសំខាន់សម្រាប់គេក្រៅពី Chelsea នោះទេ។

កីឡាករ Kante
កីឡាករ Kante

គួរបញ្ជាក់ផងដែរថា អតីតកីឡាករដែលជួយឲ្យ Leicester City លើកពាន Premier League កាលពីឆ្នាំ២០១៦ ខ្សែបម្រើវ័យ២៨ឆ្នាំ Kante ទើបតែបន្តកុងត្រានៅកីឡដ្ឋាន Stamford Bridge កាលពីខែវិច្ឆិកា ជាមួយថ្លៃពលកម្ម ២៩០,០០០ផោនក្នុងមួយសប្ដាហ៍៕

ប្រភពMirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T