ក្មេងប្រុសម្នាក់ឈឺធ្មេញជិតមួយឆ្នាំ សម្រេចចិត្តទៅពិនិត្យ ទើបដឹងថាដុះដុំសាច់ក្នុងថ្គាម

//s5.kh1.co/8b/8bba4b8a7fbad1c84810543749ce93c563d659d4.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ជាទូទៅ មនុស្សគ្រប់ៗគ្នាគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញក្នុងអំឡុង​រយៈពេល៦ខែម្ដង។ ប៉ុន្ដែក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ឈឺធ្មេញជិតមួយឆ្នាំទៅហើយ បែរជាមិនព្រមទៅពិនិត្យ ទុករហូតឈានដល់កើតជាដុំសាច់ក្នុងថ្គាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងខេត្ត Hangzhou ប្រទេសចិន មានបញ្ហាឈឺធ្មេញជិតមួយឆ្នាំមកហើយ ប៉ុន្ដែតែងតែគេចវេះមិនព្រមទៅពិនិត្យនៅមន្ទីរពេទ្យ។ ក្រោយមក ការឈឺចាប់ផ្ដើមខុសប្លែកពីធម្មតា ទើបឪពុកម្ដាយសម្រេចចិត្តនាំទៅមន្ទីរពេទ្យកាលពីថ្មីៗនេះ។

ប្រភពបានបន្ដថា បន្ទាប់ពីវេជ្ជបណ្ឌិតបានស្កេនរួចមក បង្ហាញឲ្យឃើញថា មានដុំសាច់ប្រភេទម៉្យាងឈ្មោះថា Ameloblastoma ដែលបង្កឲ្យថ្គាមមានប្រហោង និងមានដំបៅនៅក្នុងនោះ។ ដុំសាច់ Ameloblastoma គឺលូតលាស់យឺត ប៉ុន្ដែរាតត្បាតបានយ៉ាងខ្លាំង។ ដូច្នេះហើយ ក្មេងប្រុសនោះត្រូវទទួលការវះកាត់យកដុំសាច់ចេញជាបន្ទាន់ និងត្រូវដកធ្មេញមួយចំនួនទៀតផង។ ប្រសិនបើការវះកាត់យកដុំសាច់មិនល្អិតល្អន់ទេ វានឹងអាចដុះមកវិញម្ដងទៀត។

ដុំសាច់
ដុំសាច់
ដុំសាច់
ដុំសាច់

យ៉ាងណាមិញ ក្រោយពីទទួលការវះកាត់រួច ក្មេងប្រុសនោះនឹងត្រូវដាក់ធ្មេញសប្បនិមិត្តដើម្បីជួយសម្រួលក្នុងការទំពារអាហារផងដែរ៕

ដូច្នេះ សម្រាប់ព័ត៌មាននេះដែរ គឺជាការដាស់តឿនអ្នកទាំងអស់គ្នាគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញក្នុងអំឡុង​រយៈពេល៦ខែម្ដង និងត្រូវព្យាបាលឲ្យទាន់ពេល នៅពេលដែលមានបញ្ហាឈឺចុកចាប់អ្វីមួយ ចៀសវាងមានបញ្ហាដូចក្មេងប្រុសខាងលើនេះ៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T