ទោះសម្តែងតែឯងបទ “Hann” យប់មិញ ក៏ Park Bom មិនភ្លេចធ្វើសញ្ញាតំណាងឲ្យក្រុម 2NE1 ដែរ (មានវីដេអូ)

//s5.kh1.co/3e/3e0fb336704a169118f9fe4a3ba3d947a68dc31d.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ តារាចម្រៀងជើងចាស់នាង Park Bom អតីតសមាជិកក្រុម 2NE1 គឺជាតារាចម្រៀងទោលតែម្នាក់គត់ប្រឡងក្នុងកម្មវិធី “Queen Dom” ក៏ប៉ុន្តែនាងមិនដែលភ្លេចនាំឈ្មោះក្រុមរបស់ខ្លួន បង្ហាញនៅលើឆាក ក៏ដូចជាក្នុងកម្មវិធីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីយប់មិញនេះ Park Bom បានសម្តែងបទរបស់ក្រុម (G)-Idle ដែលមានចំណងជើងថា “Hann” សម្រាប់ការប្រកួតវិញ្ញាសារផ្លាស់ប្តូរបទចម្រៀងរបស់តារាដទៃ។ ក្នុងនោះដែរ Park Bom បានធ្វើឲ្យបទចម្រៀងនេះ មានស្ទីលថ្មីមួយបែបទៀត ដែលស្តាប់ទៅពិតជាពីរោះប្លែក ពីបទដើមខ្លាំងមែនទែន។

លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត និងនឹកស្មានមិនដល់នោះ នៅពេលដែលជិតចប់ការសម្តែងបទ “Hann” នៅលើឆាកនេះ នាង Park Bom បានបង្ហាញសញ្ញាតំណាងក្រុម 2NE1 ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយរំជួលចិត្តខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី សម្រាប់ការសម្តែងនេះ Park Bom បានធ្វើឲ្យបទ “Hann” ជាប់Trending លេខ១ នៅក្នុងកម្មវិធី Melon របស់ប្រទេសកូរ៉េផងដែរ។ ម្យ៉ាងវិញទៀត ពេលនេះគេមិនទាន់ដឹងនៅឡើយនោះទេថា Park Bom នឹងទទួលបានចំណាត់ថ្នាក់អ្វី ក្រោយការសម្តែង ព្រោះថានៅសប្តាហ៍ក្រោយនៅសល់ក្រុមចម្រៀងចំនួន ២ទៀត ដើម្បីសម្តែង ដោយក្នុងនោះ ក្រុម (G)-Idle នឹងត្រូវសម្តែងបទចម្រៀងរបស់ក្រុម 2NE1 ដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

2NE1
2NE1
2NE1
2NE1
Park Bom 
Park Bom 
សញ្ញាក្រុម 2ne1
សញ្ញាក្រុម 2ne1
បទ "Hann" ជាប់ Trending លេខ១
បទ "Hann" ជាប់ Trending លេខ១
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T