មិនមែនប្រញាប់ទៅជប៉ុនទេ! នេះជាមូលហេតុដែល សៀង ចន្ធា លេងក្នុងជម្រើស ១១នាក់ដំបូង ពេលប៉ះជាមួយបារ៉ែន

//s5.kh1.co/49/493c89e363a2418ff21b2991999166f30a6844b8.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កម្ពុជា៖ មានភាពភ្ញាក់ផ្អើលជាច្រើនពីសំណាក់អ្នកគាំទ្រ​ ដែលគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix បានផ្ដល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ក្នុងការបង្ហាញខ្លួនជម្រើស ១១នាក់ដំបូងឲ្យក្រុមធំជាលើកដំបូង ក្នុងការប្រកួតជាមួយបារ៉ែន កាលពីថ្ងៃអង្គារ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សៀង ចន្ធា ពាក់លេខ១៧ (រូបភាព: FFC)
សៀង ចន្ធា ពាក់លេខ១៧ (រូបភាព: FFC)
សៀង ចន្ធា ចេញទៅជប៉ុនដើម្បីហ្វឹកហាត់ (រូបភាព: FFC)
សៀង ចន្ធា ចេញទៅជប៉ុនដើម្បីហ្វឹកហាត់ (រូបភាព: FFC)

មានអ្នកគាំទ្រជាច្រើនគិតថាដោយសារតែប្រញាប់ចេញទៅហ្វឹកហាត់នៅជប៉ុនទើបលោក Felix ដាក់ចន្ធាឲ្យលេងជម្រើសដំបូង។ យ៉ាងណាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានប្រកែកចំពោះមូលហេតុនេះ ដោយលោកបានពន្យល់វិញថា ហេតុផលដែលដាក់ចន្ធា ឲ្យលេងជម្រើសដំបូងគឺដោយសារតែគេខិតខំ និងយកចិត្តទុកដាក់ខ្លាំងទៅលើការហ្វឹកហាត់ រួមជាមួយការបង្ហាញទម្រង់លេងបានល្អកាលពីប្រកួតពេលប៉ះជាមួយហុងកុងផងដែរ។

លោក Felix
លោក Felix

បន្ថែមលើសពីនេះលោក Felix ក៏បានប្រាប់កាន់អ្នកគាំទ្រឲ្យអត់ធ្មត់ចំពោះការដាក់ សៀង ចន្ធា ឲ្យលេងជម្រើសដំបូងក្នុងក្រុមជម្រើសជាតិ ដោយសារតែគេមានអាយុនៅក្មេងនៅឡើយ៕

កីឡាករ សៀង ចន្ធា (រូបភាព: FFC)
កីឡាករ សៀង ចន្ធា (រូបភាព: FFC)
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T