សន្និសីទសារព័ត៌មាន Wonderful 28 – Lifestyle – Wine & Dine Expo!

//s5.kh1.co/68/6818d7124e18cb981b06b8fa8c06283ae066a68a.jpg
សង្គម

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ WONDERFUL 28 – LIFESTYLE, WINE & DINE EXPO គឺជាពិព័រណ៍អាហារ និងភេសជ្ជៈដ៏ធំបំផុត និងពេញនិយមបំផុត ដែលរៀបចំឡើងដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) ឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី, Wonder Capital Group។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គំនិតនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម​ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីរបៀបរស់នៅប្រកបដោយកិត្យានុភាពនៅក្នុងប្រទេសកម្ពុជា។ ដើម្បីប្រារព្ធធ្វើចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះបាននាំយកអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិទាំងអស់ មកបង្ហាញនូវអ្វីដែលល្អបំផុតនៅក្នុងកម្រិតរបស់ខ្លួន។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាការបង្កើតបរិយាកាសសហគមន៍ប្រកបដោយភាពរស់រវើក និងទាក់ទាញសម្រាប់ប្រជាជនគ្រប់វ័យ និងជាតិសាសន៍ទាំងអស់ទទួលបានភាពរីករាយ។ នៅក្នុងការតាំងពិព័រណ៍នឹងមានការចូលរួមពីស្តង់តាំងបង្ហាញចំនួន ៣០០ ស្តង់ ដែលមានទំហំប្រហែលជា ២,០០០ ម៉ែត្រការ៉េ និងមានគោលបំណងទាក់ទាញអ្នកជំនួញជាង ២៨.០០០ នាក់។

ជាលើកដំបូងនៅប្រទេសកម្ពុជាព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីចំនួន ៣ ថ្ងៃជាប់ៗគ្នាផងដែរ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីមកពីគ្រប់ផលិតកម្មសម្តែងជូនរៀងរាល់យប់ ដើម្បីឱ្យអ្នកទស្សនាទាំងអស់ទទួលបានភាពរីករាយ។ ការប្រគំតន្រ្តីរួមផ្សំជាមួយ បែបបទអាហារតាមដងផ្លូវពិតជាអាចជួយបង្កើនបរិយាកាសព្រឹត្តិការណ៍ និងផ្តល់នូវបទពិសោធន៍មួយបែបដែលមិននឹកស្មានដល់។

គាំទ្រដោយក្រសួងទេសចរណ៍ ការផ្ដល់ជូននូវចំណីអាហារតាមផ្លូវនេះនឹងនាំមកនូវរូបភាពផ្សេងៗគ្នានៃមុខម្ហូបតាមចិញ្ចើមផ្លូវ តាមតំបន់ ហើយត្រូវបានបង្ហាញតាមស្តង់ដារថ្មី។

ព័ត៌មានលម្អិតនៃការប្រគំតន្ត្រី នឹងត្រូវប្រកាសនៅដំណាក់កាលក្រោយ៕

WONDERFUL 28 – LIFESTYLE, WINE & DINE EXPO
WONDERFUL 28 – LIFESTYLE, WINE & DINE EXPO

ព័ត៌មានខ្លះអំពីពិព័រណ៍នេះមានដូចជា៖

- បែបបទរស់នៅ៖ រចនាផ្ទៃខាងក្នុង និងការតុបតែង ការថែរក្សាសម្រស់ និងសុខភាព ផលិតផលលាងសម្អាត និងបោកគក់ ឧបករណ៍ក្នុងសួនច្បារ និងក្រៅផ្ទះ និងគ្រឿងផ្ទះបាយ។
- អាហារ និងភេសជ្ជៈ៖ ហាងនំប៉័ង និងចំណីសត្វ ហាងកាហ្វេ និងតែ សាច់ និងគ្រឿងសមុទ្រ ស្រាបៀរ និងស្រា។
- វេទិកាឱកាសអាជីវកម្ម៖ សិក្ខាសាលាដ៏មានជំនាញ ការចែករំលែកបទពិសោធន៍ល្អៗពីអន្តរជាតិ ការផ្គូរផ្គងអាជីវកម្ម និងទីប្រឹក្សាជំនាញសេវាកម្ម។

វេបសាយផ្លូវការ WONDERFUL 28៖ https://wonderful28.com/

នៅក្នុង WONDERFUL 28 យើងបង្កើតឱកាស បទពិសោធន៍ និងស្តង់ដារថ្មី។ យើងទទួលស្វាគមន៍ទាំងបុគ្គល និងក្រុមហ៊ុនទាំងអស់ឱ្យចូលរួម និងទស្សនាពិព័រណ៍នេះ ដោយណែនាំពីបទពិសោធន៍ពីរដ៏ល្អបំផុតដើម្បីចែករំលែក៖

- MESONG នៅក្នុង WONDERFUL 28:

ការវិនិយោគពីក្រុមហ៊ុន WONDER DEVELOPMENT ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង MESONG គឺជាគម្រោងដំបូង ដែលជាសញ្ញានៃកាអភិវឌ្ឍន៍ធនធាន ដែលតំណាងឱ្យយុគសម័យថ្មីនៃជីវភាពរស់នៅស្ដង់ដារ និងមានកិត្យានុភាព។ ដោយមានការគាំទ្រពីបច្ចេកវិទ្យាលំដាប់ពិភពលោកនៅក្នុងរចនាសម្ព័ន្ធវិស្វកម្ម MESONG ត្រូវបានគេកំណត់គោលដៅជាខុនដូខ្ពស់ជាងគេដែលមានទីតាំងស្ថិតនៅ CBD នៃរាជធានីភ្នំពេញ ដោយរួមបញ្ចូលគ្នារវាងការរស់នៅបែបទំនើប តំបន់ពាណិជ្ជកម្ម និងក្លឹបកម្សាន្តដ៏ប្រណិត ហើយវាជានិមិត្តរូបនៃរបៀបរស់នៅដ៏សម្បូរបែប និងធ្វើឱ្យមានភាពប្រណិតតាមស្តង់ដារ។

ការប្រមូលអ្នកជំនាញដែលទទួលបានពានរង្វាន់ពីជុំវិញពិភពលោករួមមាន NOVO ARCHITECTS, MOTT MACDONALD, SANBASE CORPORATION, STUDIO 5 INTERNATIONAL, KEYSTONE-SAVILLS & CURRIE & BROWN, គម្រោងធានាបាននូវការចែកចាយប្រកបដោយគុណភាពខ្ពស់រួមជាមួយបទពិសោធន៍ និងស្ទីលដែលធ្វើឱ្យលោកអ្នកឈានទៅកម្រិតបន្ទាប់។ WONDER DVELOPMENT ជាសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិគ្រប់គ្រងដោយ WONDER CAPITAL GROUP ដែលជាក្រុមហ៊ុនសាជីវកម្មមានអាជ្ញាប័ណ្ណក្រោមគណៈកម្មការ មូលប័ត្រនិងអនាគតនៃហុងកុង។

ក្រុមអ្នកគ្រប់គ្រងមានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង ២០ ឆ្នាំហើយបានកាន់តួនាទីប្រតិបត្តិអាស៊ី - ប៉ាស៊ីហ្វិកសម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកលដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រង។ ជាមួយដៃគូដែលទុកចិត្ត និងមានជំនាញ និងវិជ្ជាជីវៈខ្ពស់នេះ MESONG ពិតជានឹងបង្កើតឱកាសវិនិយោគពិសេសសម្រាប់អ្នកដែលគ្មានជំនាញ និងមានឆន្ទៈក្នុងការស្វែងយល់។

សូមចូលមើលគេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិត https://www.mesong.com/ ។

https://s5.kh1.co/__image/w=650,h=434,q=100/4c/4cf13968d56f9a2070ec902ebfbe491ca506c39f.jpg
https://s5.kh1.co/__image/w=650,h=434,q=100/79/79767ec9afeca9a82988110111349457f79121d8.jpg

- សម្ព័ន្ធរថយន្តដឹកទំនិញម្ហូបអាហារក្នុង WONDERFUL 28:

ជាមួយនឹងការសម្របសម្រួលដោយInFEA គំនិតថ្មីនៃការគ្រប់គ្រងប្រតិបត្តិការ F&B នឹងត្រូវបានបង្កើតឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមានការផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈលើប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ ការគ្រប់គ្រងអនាម័យ ការជ្រើសរើសទីតាំងប្រតិបត្តិ ការធ្វើស្ថិតិនិងការស្រាវជ្រាវ ការបញ្ចុះតម្លៃ ការដឹកជញ្ចូនជាដើម។ គម្រោងនេះក៏បានកំណត់គោលដៅក្នុងការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការ ដែលអាចតាមដានទីតាំងនិងការប្រមូលទិន្នន័យការលក់តាមពេលវេលាជាក់ស្តែងតាមរយៈបណ្តាញទូរស័ព្ទចល័ត 4G ។

ទិន្នន័យធំៗ ដែលប្រមូលបាននឹងត្រូវបានវិភាគដើម្បីបង្កើនការគ្រប់គ្រងការលក់ ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ចូន និងការគ្រប់គ្រងស្តុកក្នុងពេលវេលាជាក់ស្តែង។ ប្រព័ន្ធប្រតិបត្តិការត្រូវបានរចនាឡើងដោយក្រុមហ៊ុនព័ត៌មានវិទ្យា ដែលមានមូលដ្ឋាននៅហុងកុងនិងគាំទ្រដោយក្រុមនិស្សិតសាកលវិទ្យាល័យក្នុងស្រុកមួយក្រុម។ គំរូដំបូងនៃឡានដឹកអាហារចល័ត ឡានលក់ការ៉េម ក្រោមគំនិតប្រតិបត្ដិការនេះនឹងត្រូវបានបង្ហាញនៅ WONDERFUL 28 និងបង្ហាញតាមរបៀបដែលលើសពីការរំពឹងទុករបស់អ្នក។ ពិព័រណ៍នេះនឹងបង្ហាញពីលទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការក្នុងយុគសម័យថ្មីហើយនឹងក្លាយជាស្តង់ដារថ្មីក្នុងប្រតិបត្តិការអាជីវកម្ម៕

WONDERFUL 28 – LIFESTYLE, WINE & DINE EXPO
WONDERFUL 28 – LIFESTYLE, WINE & DINE EXPO
WONDERFUL 28 – LIFESTYLE, WINE & DINE EXPO
WONDERFUL 28 – LIFESTYLE, WINE & DINE EXPO
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T